Connect with us

ព័ត៌មានជាតិ

លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ

បានផុស

នៅ

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស  បាននាំខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងអនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងអនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀន ទៅសួរនាំ ហើយបញ្ជូន ទៅសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា បាន​ឱ្យដឹងថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំពិតប្រាកដមែន។ ការនាំខ្លួនអ្នកទាំង៣ទៅសួរនាំ គឺអនុវត្តតាមបទបញ្ជារបស់អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា ។

រូបថត រសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ។

នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សមត្ថកិច្ចពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន។ ជាមួយគ្នា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី។

យ៉ាងណាក៏ដោយ លោក អេង ហ៊ី បញ្ជាក់ថា លោកមិនអាចផ្ដល់ព័ត៌មានលម្អិតជាសាធារណៈបានឡើយ ដោយសារតែករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ទាំងស្រុង ប៉ុន្តែកងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជាសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់៕

អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់
អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

សំដី​​លោកគ្រូ Muñoz ធ្វើ​ឲ្យ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​មាន​ទំនុក​ចិត្ត

ជីវិតកម្សាន្ដ៩ នាទីutes មុន

ទោះជោគជ័យឆ្នាំដំបូង តែអ្នកគ្រប់គ្រង់ Miss Mera ទម្លាយការបាក់ទឹកចិត្ត ហើយហាក់ស្ទាក់ស្ទើរនឹងបន្តកម្មវិធី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣៩ នាទីutes មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែកើតមាន

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

សន្តិសុខសង្គម១១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម