Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ

បានផុស

នៅ

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបង្ហាញការយល់ឃើញតាមបណ្តាញសង្គមហ្វេសប៊ុកថា ក​ម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញដូចមុនឆ្នាំ២០១៩។ នេះ ដោយសារតែអ្នកឧកញ៉ាមើលឃើញថា ប្រតិបត្តិការទិញលក់អចលនទ្រព្យនឹងកើនឡើងម្តងបន្តិចៗ ឬអាចនិយាយម្យ៉ាងទៀតថា តម្រូវការនឹងងើបឡើងម្តងបន្តិចៗ ដើម្បីបំពេញទៅនឹងការផ្គត់ផ្គត់លើសតម្រូវការនាពេលបច្ចុប្បន្ននេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បើទោះបីអចលនទ្រព្យស្ថិតក្នុងភាពជាប់គាំងបន្តិចយ៉ាងណាក្តី ឬអាចនិយាយម្យ៉ាងទៀតថា ប្រតិបត្តិការទិញលក់អចលនទ្រព្យមានការថយចុះយ៉ាងខ្លាំងបើធៀបទៅនឹងអំឡុងពេលមុនឆ្នាំ២០១៩ក្តី តែជាទូទៅ គេសង្កេតឃើញថា មិនសូវមានម្ចាស់អចលនទ្រព្យដាក់លក់អចលនទ្រព្យក្រោមហាងឆេង(ក្រោមតម្លៃទីផ្សារ)សម្រាប់អចលនទ្រព្យដែលស្ថិតនៅទីតាំងល្អៗនោះទេ។ អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា៖«អចលនទ្រព្យនឹងវិលរកសភាពដើមវិញម្តងបន្តិចៗ ហើយនឹងឈានទៅរកសភាពកាន់តែប្រសើរជាងមុនទៀតនៅពេលអនាគត»។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានគូសបញ្ជាក់ទៀតថា ដោយស្ថិតក្នុងស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍយ៉ាងលឿនឆាប់រហ័ស ដីធ្លីនៅកម្ពុជានឹងកាន់តែកើនតម្លៃដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលបានល្អប្រសើរនៅទីតាំងដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលគេតែងនិយាយសាមញ្ញថា ទីណាមានស្ពាន ថ្នល់ ទីនោះមានកំណើនតម្លៃដីធ្លី។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា៖«តាមការសង្កេតឃើញរបស់ខ្ញុំ ជាយក្រុងភ្នំពេញ គឺជាទីតាំងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងឆាប់រហ័សជាងគេ ដោយសារការពង្រីកទីក្រុងជាប្រចាំ»។

ពាក់ព័ន្ធនឹងបញ្ហាអចលនទ្រព្យនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ធ្លាប់បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ស្ថានភាពវិស័យអចលនទ្រព្យ​បច្ចុប្បន្ន មិនទាន់ត្រឡប់​ទៅរកភាព​ប្រសើរ​​ឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះបានធ្លាក់ចុះរយៈ​ពេល៥ឆ្នាំជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល។ លោកថា នៅពេលដែលស្ថានភាពល្អ ​អ្នកទិញ គឺគាត់មាន​គោល​បំណងច្បាស់លាស់ គាត់ទិញ ដើម្បីវិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផល​ចំណេញ​​ផង ហើយទិញទុកផង ប៉ុន្តែ នៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់​ចំ​ណេញ មិនមានទៀតទេ តែបើទិញ គឺដើម្បី​តែប្រើ​ប្រាស់ប៉ុណ្ណោះ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ។ ម្យ៉ាងទៀត លោកស្រីថា លំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យ បានថមថយចុះដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានភាពទន់ខ្សោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៦ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៨ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម