ព័ត៌មានជាតិ
ក្រុងដូនកែវ ទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃ
រយៈពេល៣ថ្ងៃនៃការរៀបចំពិធីបុណ្យចូលឆ្នាំសកល នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលរួមលេងកម្សាន្តជាង១២ម៉ឺននាក់។

តាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ ចូល ២០២៥ ដែលអាជ្ញាធរខេត្តតាកែវបានរៀបចំធ្វើឡើងនៅសួនច្បារមាត់បឹងតាកែវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ សរុបចំនួន ១២៦៧២៩នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ១៧១នាក់។

ដោយឡែក លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងឱ្យដឹងដែរថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃ ដែលអាជ្ញាធរក្រុងដូនកែវបានរៀបចំធ្វើឡើងនៅសួនច្បារមាត់បឹងតាកែវនេះ មានប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ដោយក្នុងនោះមានការប្រគុំតន្ត្រី ការបាញ់កាំជ្រួចជាដើម។ បើតាមលោកអភិបាលក្រុងដូនកែវ ចំពោះបញ្ហាសន្តិសុខវិញមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយអាជ្ញាធរបានរក្សាការពារសណ្ដាប់ធ្នាប់សន្តិសុខបានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ វីរ:




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត