ព័ត៌មានជាតិ
«បេឡាជាតិសន្តិសុខសង្គមChat✅» មានសញ្ញាគ្រីសពណ៌ខៀវ ជា Telegram Group ផ្លូវការតែមួយគត់របស់ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា «បេឡាជាតិសន្តិសុខសង្គមChat✅» ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់ គឺជា Telegram Group ផ្លូវការតែមួយគត់របស់ ប.ស.ស ដែលសមាជិក ប.ស.ស ឬ សាធារណជន អាចធ្វើការទំនាក់ទំនង និងសាកសួរព័ត៌មានបាននៅពេលមានចម្ងល់អ្វីមួយទាក់ទិននឹងការប្រើប្រាស់ ប.ស.ស។

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា «រាល់ការទំនាក់ទំនង និង ផ្ដល់ព័ត៌មានផ្សេងៗ បេឡាជាតិសន្តិសុខសង្គម គឺមាន Telegram Group ផ្លូវការតែមួយគត់ ដោយមានឈ្មោះថា «បេឡាជាតិសន្តិសុខសង្គម_Chat✅» ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់។ ដូច្នេះប្រសិនបើមាន Telegram Group «បេឡាជាតិសន្តិសុខសង្គម_Chat» ដែលគ្មានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់នោះទេ គឺពុំមែនជា Telegram Group របស់បេឡាជាតិសន្តិសុខសង្គមឡើយ»។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ ហើយ នៅទូទាំងប្រទេស ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្ដី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក