Connect with us

ព័ត៌មានជាតិ

ក្តៅៗមុននេះ លទ្ធផលសំណាកអ្នកជាប់ពាក់ព័ន្ធអាពាហ៍ពិពាហ៍នៅតាកែវអវិជ្ជមានទាំងអស់

បានផុស

នៅ

ព័ត៌មានដែលកម្ពុជាថ្មីទើបទទួលបានមុននេះឲ្យដឹងថា លទ្ធផលសំណាក់លើកទី១ អ្នកពាក់ព័ន្ធអាពាហ៍អាពិពាហ៍ ថ្ងៃទីថ្ងៃទី ១១/១២ ខែមីនា នៅភូមិក្រាំងលាវ ឃុំរវាងស្រុកសំរោងខេត្តតាកែវ គឺអវិជ្ជមានទាំងអស់។

សំណាកលើកទី២ នឹងបន្តយកនៅពេលខាងមុខ។ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។

មន្ទីរសុខាភិបាល ខេត្តតាកែវ រកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អន្ទិតកក្កដា សោភ័ណ្ឌ ប្រមាណ ៤០០​នាក់ ដែលមាន ៣០ នាក់ជាប់ពាក់ព័ន្ធផ្ទាល់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក។

លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពា​ហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម