Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ សម្របសម្រួល​ គម្រោង​អភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យ

បានផុស

នៅ

រដ្ឋាភិបាល​តាម​រយៈ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើតក្រុមការងារបច្ចេកទេស​ដើម្បី​សម្របសម្រួល​គម្រោង​​អភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យជូន​ប្រជាពលរដ្ឋ និង​មន្រ្តី​រាជការ​ដែលមានប្រាក់ចំណូល​ទាប។

ក្រុមការងារបច្ចេកទេសនេះ មានតួនាទី​និងភារកិច្ច​សម្របសម្រួល​ការលើកលែង​ពន្ធ ការបន្ធូរបន្ថយ​ពន្ធ ឬការដាក់​ពន្ធជា​បន្ទុក​របស់រដ្ឋ ដោយ​ធ្វើការវាយ​តម្លៃ​ផលប៉ះពាល់​លើចំណូលរបស់រដ្ឋ ដើម្បី​ជា​មូលដ្ឋាន​នៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល​។ ​​

ជាមួយគ្នានេះ ក៏​ចូលរួម​សម្របសម្រួល និងពន្លឿនការរៀបចំ​បែបបទនិងការអនុម័តលើការ​ស្នើសុំការលើកលែងពន្ធ តាមដាន និងត្រួតពិនិត្យការអនុវត្តការ​អនុគ្រោះពន្ធ និងអាករផ្សេងៗ ដើម្បីធានាតម្លាភាព និង​សុក្រឹតភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបច្ចេកទេសដែលទើប​​រៀបចំនេះ​ ក៏​នឹងចូលរួម​​ពិនិត្យ និងផ្តល់យោបល់លើការគាំទ្រការតភ្ជាប់ រួមមាន ផ្លូវ ទឹក ភ្លើង និង​សេវា​សាធារណៈផ្សេងៗទៀតតាមករណីជាក់ស្ដែង ទៅតាមសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រម​ទាំង​ត្រួតពិនិត្យ និង​តាមដានការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដែលប្រើប្រាស់ថវិការដ្ឋ។ បន្ថែមពីនេះ ក៏​នឹង​ចូលរួម​ពិនិត្យលទ្ធភាពក្នុងការស្នើជម្រើស​ហិរញ្ញប្បទាន ដើម្បីផ្ដល់ការគាំទ្រដ​ល់ការអភិវឌ្ឍ​លំនៅឋានតម្លៃ សមរម្យក្នុងករណីចាំបាច់ ក៏​ដូចជា​រិះរកវិធានការ និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេស​ពីស្ថាប័ន​ហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់ សម្រាប់ទិញលំនៅឋាន ឱ្យសមស្រប​នឹងលទ្ធភាព​របស់ក្រុមគ្រួសារ​មានប្រាក់ចំណូលទាប និងមធ្យម។

តួនាទី​និងភារកិច្ច​​របស់​ក្រុមការងារ​បច្ចេកទេស​ ក៏​នឹង​ជួយសម្របសម្រួលជាមួយស្ថាប័នផ្តល់សេវាពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន សំដៅ​ពន្លឿន​ដំណើរការ និង ប្រសិទ្ធភាពនៃការងារតភ្ជាប់ ឱ្យទាន់ពេល​មុនការបញ្ចប់​ការ​សាងសង់​​អគារលំនៅឋាន។

បន្ត​ចុចអាន៖ មកដឹងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ ខណៈបាននិងកំពុងសាងសង់លំនៅឋានជាង ១ម៉ឺនខ្នង

គិតត្រឹមចុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៤ កំពុងដំណើរការ​សាងសង់​ដើម្បីលក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។ គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យទាំង​ ៤ រួមមាន ទី១. គម្រោងលំនៅឋានអារ៉ាខាវ៉ា មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២. គម្រោង​ហ្ក្រេនផាក មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទី៣. គម្រោងបុរីសែនមនោរម្យព្រែក​តាទែន អភិវឌ្ឍដោយក្រុមហ៊ុន B&BM Development Co.,Ltd. ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និង​ទី៤. គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល អភិវឌ្ឍដោយក្រុមហ៊ុន WorldBridgeHomes Co.,Ltd. មានទីតាំងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៣ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ៤ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម