Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ណែនាំដល់ម្ចាស់អាជីវកម្មនានាប្រកបរបរពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃរាល់សេវាកម្មផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឈានចូលមកដល់នៅចុងខែមករាខាងមុខនេះ ព្រោះវានាំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យរមណីដ្ឋានតាមដងទន្លេមេគង្គលើ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥  លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង  បានណែនាំគ្រប់ម្ចាស់អាជីវករ  ប្រកបរបរអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍សូមចូលរួមជួយលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើង  ចៀសវាងការលក់ដូរតម្លើងថ្លៃសេវាកម្មទាំងម្ហូបអាហារ និងការស្នាក់នៅនោះ។

លោកថា៖”កត្តានេះសូមបងប្អូនធ្វើបដិសណ្ឋាកិច្ចរួសរាយរាក់ទាក់ក្នុងការទទួលភ្ញៀវ  ចំណែកនៅតាមសហគមន៍ អ្នកបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក  ត្រូវលើកកម្ពស់ផ្នែកសុវត្ថិភាពមិនអាចធ្វេសប្រហែសទេ ហើយក្នុងនាមអ្នកបើកបរទូកត្រូវដឹងពីការជួយសង្គ្រោះ សុវត្ថិភាពភ្ញៀវទេសចរដែលមកជិះទូកលេងប្រើប្រាស់សេវាកម្មរបស់យើងនេះ  ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន   ហើយត្រូវជួយថែរក្សានូវអនាម័យបរិស្ថាន ត្រូវប្រមូលទុកដាក់សំរាមឲ្យបានត្រឹមត្រូវវេចខ្ចប់ឲ្យបានល្អ ដើម្បីកុំឲ្យប៉ះពាល់បរិស្ថាន”។  

លោក ហ៊ុយ វុទ្ធី ម្ចាស់រមណីយដ្ឋានទេសចរណ៍ឆ្នេររាមកោះខេបានទទួលយកការណែនាំនេះព្រោះភ្ញៀវទេសចរមកកម្សាន្តចង់ទទួលបានភាពសប្បាយរីករាយ ហើយឆ្លើយតបកិច្ចការនេះ គ្រប់ម្ចាស់អាជីវកម្ម បានត្រៀមលក្ខណ:គ្រប់បែបយ៉ាង អនុវត្តតាមការណែនាំរបស់លោកប្រធានមន្ទីរ ដើម្បីជួយលើកស្ទួយកិត្តិយសខេត្តស្ទឹងត្រែងយើង។លោកចង់ឱ្យភ្ញៀវមកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើនព្រោះនៅតំបន់រមណីយដ្ឋានកោះខេសម្បូរម្ហូបធម្មជាតិ ត្រីស្រែ បន្លែស្រស់ ដែលចិញ្ចឹម និងដាំដោយខ្លួនឯង។

លោកថ្លែងដូច្នេះ÷”  ឥឡូវបច្ចុប្បន្នយើងមានទូកប្រជាពលរដ្ឋគាត់ដឹកដោយខ្លួនគាត់  មានន័យថាយើងឱ្យប្រជាពលរដ្ឋដែលមានទូក   សម្រាប់ដឹកភ្ញៀវទេសចរហ្នឹងឱ្យគាត់ធ្វើ    គាត់អាចដឹកភ្ញៀវទៅលេង   ហើយតម្លៃសេវាទាំងអស់គឺ  ខ្ញុំអត់យកពីពួកគាត់ទេ   មានន័យថាឲ្យគាត់ដឹកភ្ញៀវហើយសំខាន់បំផុតឲ្យគាត់ថែរក្សាសុវត្ថិភាព ជូនភ្ញៀវតែប៉ុណ្ណឹងបានហើយ     ហើយសម្រាប់អ្នកស្រុក  អ្នកភូមិនៅទីនេះ   ឃើញជាទូទៅកន្លងមកចំពោះភ្ញៀវទេសចរត្រូវតែគោរពតាមគាត់  បើសិនជាអត់មានពាក់អាវពោងអាវអីទេ   គឺគាត់អត់ជូនទៅទេ”។

លោក ផាន់ វណ្ណធី ភ្ញៀវទេសចរមកពី ភូមិកំពុងស្រឡៅស្រុកឆែមខេត្តព្រះវិហារ បានសាទរចំពោះការស្ម័គ្រចិត្តរបស់ម្ចាស់អាជីវកម្មបាននាំគ្នាទទួលយកការណែនាំពីមន្ទីរទេសចរណ៍  ព្រោះកន្លងមកមានបងប្អូនអាជីវករមួយចំនូន ច្រើនយកឱកាសពេលមានបុណ្យទាននេះហើយ ដើម្បីតម្លើងថ្លៃសេវាកម្ម  បង្កឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។

នេះជាគោលដៅរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី០៧នេះ ហើយក្រសួងក្រសួងទេសចរណ៍ក៏បានជំរុញឱ្យកែប្រែឥរិយាបទ  ការលក់ដូចំណីអាហារ  ទៅតាមតម្លៃកំណត់ និងត្រូវមានភាពរួសរាយរាក់ទាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានច្រើន ដែលជាចំណែកមួយក្នុងការចលនាប្រឡងប្រណាំង(ទីក្រុងស្អាត-រមណីយដ្ឋានល្អ-សេវាល្អ និងបដិសណ្ឋាកិច្ចល្អ) ដែលផ្តើមចេញពីយើងទាំងអស់គ្នា  ៕

អត្ថបទ÷ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម