Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

បានផុស

នៅ

ភ្នំពេញ ៖ តួលេខ​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២០៨ដុល្លារ សម្រាប់​កម្មករ​និយោជិត​នៃ​វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​អនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បាន​ពន្យល់​ថា ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ដុល្លារ​នេះ​ជា​តួលេខ​ដែល​ធ្វើ​ឱ្យ​កម្ពុជានៅ​តែរក្សា​ខ្លួនចូលរួម​ប្រកួតប្រជែង​ការទាក់ទាញការ​វិនិយោគជាមួយបណ្តាប្រទេស ដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។

ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា តួលេខ​ប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹងបណ្តាប្រទេសទាំងនោះ។

លោក​បណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សាគោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ពុជា គឺ​ជា​ជំហរ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដល់កម្មករនិយោជិត ក៏​ប៉ុន្តែ​ផ្ទុយ​មក​វិញ​ប្រសិន​បើ​នៅ​ក្នុង​របត់​មួយ​តួលេខ​ហក់​ខ្ពស់ពេក មិន​សមាមាត្រ​ទៅ​ និង​ផលិតភាព​ក្នុងស្រុកនោះ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ការ​ប្រកួត​ប្រជែង និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លំហូរ​វិនិយោគិន​ពី​បរទេស​ទៅ​វិញ។

តែ​បើ​ទោះ​បី​ជា​យ៉ាងណាក៏ដោយ លោកបណ្ឌិត​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល ដែល​តែង​តែ​គិតគូរ​ដល់​ជីវភាព​របស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការ​បង្កើត​អត្ថ​ប្រយោជន៍​លើ​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែល​កត់​សម្គាល់​នោះ គឺ​ការ​ផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួលរបស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បី​ធានា​បាន​នូវ​ការ​វិនិយោគ​មួយ​ដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោក​សង្ឃឹម​ថា ផលិតភាព​នៅ​កម្ពុជា និង​កម្រិត​ការ​វិនិយោគ និង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដែល​អាច​ឱ្យ​រាជ​រដ្ឋាភិបាល​នៅ​តែ​អាច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិតបន្តទៀត។

ការ​អនុវត្ត​ប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ គឺចាប់ពីខែមករា ឆ្នាំ២០២៥ នេះហើយ ខណៈ​ដែល​កម្មករ​និយោជិត​សប្បាយ​ចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល ហើយ​ចាត់​ទុក​ថា​ គោល​នយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀងរាល់​ឆ្នាំ​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​យកចិត្តទុកដាក់​សុខទុក្ខ​របស់​កម្មករ​និយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម