ព័ត៌មានជាតិ
នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះឲ្យបានច្រើន
លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានជួយថែរក្សា និងចូលរួមដាំដើមឈើនៅតាមផ្ទះរាងៗឲ្យបានច្រើនដើម្បីជាផលប្រយោជន៍បរិស្ថានស្អាត។

ការអំពាវនាវនេះ បានធ្វើឡើងនៅពេលដែលលោកដឹកនាំមន្រ្តីរាជការរដ្ឋបាលព្រៃឈើ ចុះដាំកូនឈើទាលបន្ថែមទៀតនៅសួនច្បារសម្ដេចវិបុលបញ្ញា សុខ អាន ក្បែរវិមានឯករាជ្យខេត្ត ក្រុងដូនកែវ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ។

លោក ស៊ឹម ឡាប៉័ង បានលើកឡើងថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសវាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។

បន្ថែមពីនោះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួន ដើម្បីជាផលប្រយោជន៍សម្រាប់បរិស្ថានស្អាតទាំងអស់គ្នា ព្រមទាំងសម្រាប់កូនចៅជំនាន់ក្រោយ បានស្គាល់ពីប្រភេទឈើកម្រ ជាពិសេសដើមឈើអាចជួយបង្កើតអុកស៊ីសែនក្នុងបរិយាកាស និងស្រូបយកឧស្ម័នកាបូនិច ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

គួររលឹកថា នៅសួនច្បារសម្ដេចវិបុលបញ្ញា សុខ អាន កាលពីពេលកន្លងទៅ ដើមឈើចំនួន៣៤៦ដើមត្រូវបានដាំជាបន្តបន្ទាប់នៅក្នុងសួនច្បារនេះ ដើម្បីលម្អសោភ័ណភាព និងបរិស្ថាន៕
អត្ថបទ៖ វីរៈ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ