ព័ត៌មានជាតិ
ក្រុមហ៊ុនអ៊ែតវូដ បង្ហាញពីគម្រោងវិនិយោគធំៗ ចាយទុនរយលានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនអ៊ែតវូដ អ៊ីនវេសមីន បានបង្ហាញពីគម្រោងវិនិយោគធំៗនៅខេត្តព្រះសីហនុ ដែលចាយទុនរយលានដុល្លារអាមេរិក។

លោក សុខ ណាទី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអ៊ែតវូដ អ៊ីនវេសមីន បានគូសបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមហ៊ុនបានវិនិយោគក្នុងខេត្តព្រះសីហនុមានដូចជា កំពង់ផែអន្តរជាតិស្ទឹងហាវ រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កន្លែង។


លោកបន្តថា ខេត្តព្រះសីហនុមានសម្តានុពលទាក់ទាញការវិនិយោគ ដោយសារខេត្តជាប់សមុទ្រនេះមានកំពង់ផែទឹកជ្រៅងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ចកម្មទៅក្រៅប្រទេស មានទាំងផ្លូវគមនាគមន៍តភ្ជាប់យ៉ាងប្រទាក់ក្រឡា មានផ្លូវដែក ផ្លូវអាកាស រួមទាំងផ្លូវល្បឿនលឿន ខណៈរដ្ឋាភិបាលក៏បានរៀបចំផែនការអភិវឌ្ឍខេត្តនេះជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ។
រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង។ ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺជាគម្រោងវិនិយោគដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំខេត្តព្រះសីហនុ ដោយមានការសិក្សាវិភាគ និងបែងចែកតំបន់អភិវឌ្ឍសេដ្ឋកិច្ចទៅតាមតំបន់សក្តានុពលនីមួយៗ។
ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ លោក ជា កុកហុង បានគូសបញ្ជាក់ថា ផែនការមេក្នុងការប្រែក្លាយខេត្តសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណងគឺជាគម្រោងវិនិយោគដ៏ធំមួយរបស់រដ្ឋាភិបាល សម្រាប់រយៈពេល ១៥ ឆ្នាំទៅមុខ ដោយរួមបញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំបែងចែកតំបន់ស្នូលសម្រាប់ការអភិវឌ្ឍដូចជាតំបន់កម្មន្តសាល ឡូជីស្ទិក តំបន់កសិឧស្សាហកម្ម និងតំបន់អេកូទេសចរណ៍ពិសិដ្ឋ។
ដើម្បីសម្រេចផែនការមេនេះត្រូវការកៀគរទុនវិនិយោគប្រមាណ ២០ ពាន់លានដុល្លារអាមេរិក។ បើតាមលោក ជា កុកហុង គោលដៅធំគឺអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឍមណ្ឌលឡូជីស្ទិក និងជាទីក្រុងទេសចរណ៍និងឧស្សាហកម្មដ៏ល្បីល្បាញមួយនៅអាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ