Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញសមាជិកឱ្យចេះពិនិត្យមើលប័ណ្ណមាន ឬ មិនមានសុពលភាព ងាយស្រួលក្នុងការប្រើប្រាស់

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានបង្ហាញ​សមាជិក​ ប​.​ស​.​ស​. ឱ្យ​ចេះ​ពិនិត្យមើល​ប័ណ្ណ​របស់ខ្លួន​ថា ​តើ​មាន​ ឬ​ មិនមាន​សុពលភាព ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ ពិសេស​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ​របស់ ​ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​បញ្ជាក់​ថា «ងាយៗ​! ឥឡូវនេះ សមាជិក ប​.​ស​.​ស​. ទាំងអស់ ​អាច​ពិនិត្យ​មើល​ថា​ ប័ណ្ណសមាជិក ប​.​ស​.​ស​. របស់ខ្លួន​មាន​សុពលភាព ឬ​ មិនមាន​សុពលភាព ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី​ទូរស័ព្ទដៃ ប​.​ស​.​ស​. រួច​ចុច​លើ​ប៊ូតុង​ព័ត៌មាន​ផ្ទាល់ខ្លួន នោះ​នឹង​បង្ហាញ​ពី​ព័ត៌មាន សុពលភាព​ប័ណ្ណ​របស់​លោកអ្នក​»។

ប​.​ស​.​ស បាន​ណែនាំ​ដល់​សមាជិក​ ប​.​ស​.​ស ទាំងអស់ ​ទាញ​យក និង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ ប​.​ស​.​ស។ IOS : https://apple.co/3GkEBLt សម្រាប់​សមាជិក​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ Iphone​ និង Android : https://bit.ly/3jtabNd សម្រាប់​សមាជិក​ប្រើ​ទូរស័ព្ទ​ប្រើប្រាស់ Google Play ឬ Play Store។ ក្នុង​ករណី​សមាជិក​មាន​ចម្ងល់​ទាក់ទិន​នឹង​ការប្រើប្រាស់​នេះ​ សូម​ធ្វើការ​ទំនាក់ទំនង​បន្ថែម​មកកាន់​លេខ ១២៩៧ ឬ ១២៨៦ ឬ​ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម។

ជាមួយគ្នានេះដែរ ប​.​ស​.​ស បាន​បញ្ជាក់​ថា «រាល់​ការ​ទំនាក់ទំនង និង ផ្ដល់​ព័ត៌មាន​ផ្សេងៗ បេឡា​ជាតិ​សន្តិសុខ​សង្គម គឺ​មាន Telegram Group ផ្លូវការ​តែមួយគត់ ដោយមាន​ឈ្មោះថា «​បេឡា​ជាតិ​សន្តិសុខ​សង្គម​_Chat✅» ដែល​មាន​សញ្ញា​គ្រី​ស​ពណ៌​ខៀវ​ជា​សម្គាល់។ ដូច្នេះ​ប្រសិន​បើ​មាន Telegram Group «​បេឡា​ជាតិ​សន្តិសុខ​សង្គម​_Chat» ដែល​គ្មាន​សញ្ញា​គ្រី​ស​ពណ៌​ខៀវ​ជា​សម្គាល់​នោះ​ទេ គឺ​ពុំ​មែន​ជា Telegram Group របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឡើយ​»។

បើ​តាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់ថា ​រហូតមក​ទល់​ពេលនេះ ប​.​ស​.​ស មាន​សមាជិក​កើនឡើង​ដល់​ជាង ២,៧ លាន​នាក់​ហើយ នៅ​ទូទាំងប្រទេស ក្នុងនោះ​ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​មាន​ចំនួន​ជិត ៥០ ម៉ឺន​នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​មាន​ចំនួន​ជាង ១,៦ លាន​នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ចំនួន​ជាង ៤៣ ម៉ឺន​នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស ចំនួន​ជិត ១៤ ម៉ឺន​នាក់ ដោយ​ជា​សហព័ទ្ធ (​ប្រពន្ធ ឬ ប្តី​) មាន​ចំនួន ៣៦ ៦១២ នាក់ និង​កូន​មាន​ចំនួន ១០២ ៧៨៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម