Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត ប្រមុខការទូកម្ពុជា ប្ដេជ្ញាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី

បានផុស

នៅ

ប្រមុខការទូតកម្ពុជា លោក ប្រាក់​ សុខុន បានប្ដេជ្ញាចិត្តធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្ដេជ្ញាដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រម ទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។

លោក ប្រាក់ សុខុន  និង លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី  បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរក្នុងវិស័យអប់រំ ការបង្កើនអាហា រូបករណ៍ និងទំនាក់ទំនងសហគមន៍ ព្រមទាំងបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី(SOT)លើកទី៤ប្រកបដោយជោគជ័យ រវាងក្រសួងការបរទេស ទាំងពីរកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងភ្នំពេញ។

ប្រមុខការទូតកម្ពុជា និងទូតអូស្រ្តាលី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ឱ្យបានញឹកញាប់ ដូចជាការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅទីក្រុងភ្នំពេញរបស់លោក  Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី និងការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

គួរឱ្យដឹងដែរថា កម្ពុជា និងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការ នៅឆ្នាំ១៩៥២។ អូស្ត្រាលី បានដើរតួនាទីសំខាន់គាំទ្រដល់ការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម