ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍ការចែករំលែកជំនាញវេជ្ជសាស្ត្ររបស់គុយបា ពិសេសលើជំងឺមហារីក
កម្ពុជា ប្រកាសស្វាគមន៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលបន្ថែមទៀតជាមួយប្រទេសគុយបា តាមរយៈការចែករំលែក និងការបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្ររបស់គុយបាដល់គ្រូពេទ្យរបស់កម្ពុជា ពិសេសលើជំងឺមហារីក។

ការប្រកាសស្វាគមន៍របស់ភាគីកម្ពុជា បានធ្វើឡើងតាមរយៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា លោកស្រី Milena Caridad Zaldivar Piedra កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ឯកអគ្គរដ្ឋទូតគុយបា បានកោតសរសើរដល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងគុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងបានបញ្ជាក់ឡើងវិញការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក ហើយកម្ពុជាស្វាគមន៍ចំពោះការផ្លាស់ប្តូរ និងចែករំលែកជំនាញវេជ្ជសាស្ត្រជាមួយគុយបា។

ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ គុយបា បានសហការគាំទ្រ និងចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា តាំងពីឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាលកម្ពុជា ក៏បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតគុយបាប្រចាំកម្ពុជា ដើម្បីរៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសមហារីក នៃមន្ទីរពេទ្យហ្លួងម៉ែ ដោយក្រុមគ្រូពេទ្យពីប្រទេសគុយបា។

ដោយក្នុងឆ្នាំ២០២៥នេះ ជាខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា តាមរយៈការរៀបចំសកម្មភាពរួមគ្នានានា ប្រកបដោយអត្ថន័យខ្លឹមសារ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបញ្ជាក់ជាច្រើការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

គួរជម្រាបថា កម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៦០ ដោយស្នាព្រះហស្តព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំគុយបាជំនាន់មុន។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ស្តែងឡើងតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា