ព័ត៌មានជាតិ
នៅមណ្ឌលគិរី បុរសវ័យ៨២ឆ្នាំម្នាក់ ប្រកបរបរត្បាញសាស ឬកាផា អស់រយៈពេល៦៧ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសារ
ជនជាតិដើមភាគតិចរស់នៅក្នុងខេត្តមណ្ឌលគិរី ភូមិភាគឦសានប្រទេសកម្ពុជា បានប្រកបមុខរបរផ្សេងៗគ្នា ខ្លះប្រកបកសិកម្មធ្វើស្រែចម្ការ ខ្លះទៀតប្រកបអាជីវកម្មជួញដូរ។ ប៉ុន្តែ ក្នុងចំណោមជនជាតិដើមភាគតិចទាំងនោះ មិនប្រាកដថាចេះតម្បាញ សាសឬតំបន់ផ្សេងទៀតហៅថា កាផា ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនោះទេ។ ផ្ទុយទៅវិញ បុរសវ័យចំណាស់មួយរូបជាជនជាតិដើមភាគតិចមានឈ្មោះ យ៉ូត ប៉ក់ អាយុ៨២ឆ្នាំ រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានប្រកបរបរជាអ្នកត្បាញសាស ឬកាផា ដើម្បីចិញ្ចឹមគ្រួសារដែលកូនដល់ទៅ៧នាក់។
លោកតា យ៉ូត ប៉ក់ បានប្រកបរបរនេះអស់រយៈពេល៦៧ឆ្នាំកន្លងមកហើយៗនៅក្នុងភូមិរបស់គាត់មិនសូវជាមានអ្នកចេះជំនាញ តម្បាញ សាស នេះប៉ុន្មាននោះទេ។ តម្បាញនេះ លោកចេះតពីឪពុកគាត់កាលនៅមានជីវិត ហើយគ្រានោះ រូបគាត់មានអាយុទើបតែ១៥ឆ្នាំ ប៉ុណ្ណោះ។ ការងារតម្បាញនេះ មិនមែនងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងឡើយទម្រាំតែអាចធ្វើបាន សាស ឬកាផាមួយៗ គេត្រូវតែទៅកាប់ឫស្សីនៅក្នុងព្រៃសហគមន៍ ហើយយកមកបិទវាឱ្យស្តើងតូចៗដាក់ហាលវាឱ្យស្ងួត។ បន្ទាប់មក អង្គុយចាក់តម្បាញប្រើរយៈពេល៧ថ្ងៃ ទើបធ្វើបានសាស ឬកាផា ធំមួយបាន តែបើសាស ឬកាផា រាងតូច អាចត្បាញតិចថ្ងៃជាងនេះ។
ក្រៅពីសាស ឬកាផា នេះ លោកតា យ៉ូត ប៉ក់ ក៏ចេះត្បាញរបស់របរប្រើប្រាស់ ក៏ដូចជា ឧបករណ៍នេសាទត្រី និងចង្អេរអុំអង្ករផងដែរ។ មកដល់បច្ចុប្បន្ននេះ លោកតា ត ប៉ក់ នៅតែបន្តធ្វើរបរនេះជារៀងរាល់ថ្ងៃ ដើម្បីទុកប្រើក្នុងគ្រួសារខ្លះ និងខ្លះទៀតយកទៅលក់ជូនអ្នកស្រុក។ ពេលខ្លះធ្វើបានច្រើន ក៏បន្តយកទៅលក់ជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាន ភ្នំថ្មណាមលៀរ ហើយក៏មានដែរអង្គការសមាគមបានកុម្ម៉ង់សាស ឬកាផា នេះ។ សាស ឬកាផា នេះដែលគាត់ធ្វើហើយ អាចលក់បានក្នុងតម្លៃ ចន្លោះ១០០ ០០០រៀល ទៅ១៤០ ០០០រៀលតាមធំតាមតូច។ ប្រាក់ចំណូលដែលអាចរកបានពីការលក់ សាស ឬកាផា និងឧបករណ៍ប្រើប្រាស់ផ្សេងផ្សេង គាត់យកទៅជួយផ្គត់ផ្គង់គ្រួសារខ្លះ និងខ្លះទៀតទុកគ្រាន់ពេលជួបគ្រោះជំងឺដង្កាត់៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ