Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា បានពិគ្រោះព្យាបាលកុមារនិងស្រ្តីមានផ្ទៃពោះជាង១លាន ករណី

បានផុស

នៅ

ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅខេត្តសៀមរាប បានទទួលពិគ្រោះព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ១ ២៥៣ ៧៧៤ ករណី។

យោងតាមរ​បាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងចំណោមតួរលេខខាងលើនេះ មន្ទីរពេទ្យបានពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ ករណី និងកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥ ៧៣៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ចំណែកស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥ ៣៩៦ករណី, សម្រាលកូន បានចំនួន ២១ ១៣៩នាក់ , ការវះកាត់ទូទៅ ចំនួន ៣១ ២៤៧នាក់ និងវះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១ ០២៩នាក់។ បច្ចុប្បន្ននេះ បុគ្គលិកដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផា សរុប ២៦៨១នាក់ ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ តាងនាមឱ្យគណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជ​រដ្ឋា​ភិបាល ក្រសួងសុខាភិបាល មូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលតែងតែចូលរួមគាំទ្រដល់មន្ទីរពេទ្យដើម្បីជួយបន្តនិរន្តភាពក្នុងការផ្តល់សេវាព្យាបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ។

លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន

លោកស្រីបញ្ជាក់ថា ការផ្តល់ជំនួយពីសប្បុរជនគឺជាការជួយសង្គ្រោះជីវិតកុមារ និងផ្តល់អនាគតដល់ទំពាំងស្នងឬស្សីរបស់កម្ពុជា។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា ៖«ជំនួយពីសប្បុរជន ដើម្បីបន្តនូវនិរន្តភាពរបស់មន្ទីរពេទ្យ ក្នុងទិសដៅមនុស្សធម៌ដើម្បីជួយសង្គ្រោះអាយុវជីវិតកុមារកម្ពុជាទូទាំងប្រទេសឱ្យបានជាសះស្បើយ និងផ្តល់នូវពន្លឺនៃក្តីសង្ឃឹមសម្រាប់អនាគតកុមារដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម