Connect with us

ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២៤ រាជធានី ខេត្តចំនួន ១៤ បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់រាជធានីខេត្តចំនួន១៤ ថា​​បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ រាជធានីខេត្តទាំង១៤នោះ មានដូចជា៖ ១/ខេត្តស្វាយរៀង, ២/ព្រៃវែង, ៣/កណ្តាល, ៤/កំពង់ស្ពឺ, ៥/កំពង់ឆ្នាំង, ៦/កែប, ៧/ព្រះសីហនុ, ៨/កំពង់ចាម, ៩/រតនគីរី, ១០/សៀមរាប, ១១/ត្បូងឃ្មុំ, ១២/រាជធានីភ្នំពេញ, ១៣/តាកែវ និង១៤/ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះខេត្តស្វាយរៀង គឺជាខេត្តទី១​ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសថាទទួលស្គាល់ថាបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ ភាគរយ ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ខេត្តព្រៃវែង ជាខេត្តទី២ ដែលត្រូវបានទទួលស្គាល់ថាបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ខេត្តកណ្ដាល គឺជាខេត្តទី៣ ដែលត្រូវបានរដ្ឋទទួលស្គាល់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ចំណែកខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៥ ដែលត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ខេត្តទី៦ គឺខេត្តកែប ដែលត្រូវបានទទួលស្គាល់នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣។

សម្រាប់ខេត្តទី៧ គឺខេត្តព្រះសីហនុ ដែលត្រូវបានប្រកាសទទួលស្គាល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ខេត្តកំពង់ចាម ជាខេត្តទី៨  ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ខេត្តរតនគិរី បានប្រកាសទទួលស្គាល់នៅថ្ងៃទី១២ ខែសីហា​។ ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៦ ខែកញ្ញា។ ខេត្តទី១១ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី ២៥ ខែវិច្ឆិកា។ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ខេត្តតាកែវជាខេត្តទី១៣ ដែលត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី០៥ ខែធ្នូ និងខេត្តទី១៤ គឺជាខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសថាជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។

គួរឱ្យដឹងថា   ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម