Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ អំពាវនាវរោងចក្រសហគ្រាស គោរពច្បាប់ការងារ និងគិតគូរផលប្រយោជន៍កម្មករ-និយោជិត

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ការងារ និង​គិតគូរ​ផលប្រយោជន៍​កម្មករ​-​និយោជិត ដើម្បី​កសាង​សហគ្រាស​មួយ​ក្លាយ​ជា​សហគ្រាស​សុខសាន្ត​បង្កើន​ផលិតភាព​ការងារ រក្សា​ការងារ និង​បង្កើន​ប្រាក់ចំណូល ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​មាន​ប្រសាសន៍​ថា រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​បំពេញបែបបទ និង​ចុះ​បញ្ជិកា​រោងចក្រ​សហគ្រាស និង​ចុះបញ្ជី​កម្មករ​-​និយោជិត របស់​ខ្លួន ដើម្បី​ចូលរួម​គោរព​ច្បាប់​ការងារ ក៏ដូចជា​គិតគូរ​ដល់​ផលប្រយោជន៍​កម្មករ​-​និយោជិត ទាំងអស់​គ្នា។

លោក កត្តា អ៊ន បាន​បន្ត​ថា រោងចក្រ​សហគ្រាស​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បាន​ចុះបញ្ជី និង​មិន​បញ្ជូន​ឈ្មោះ​បុគ្គលិក ឬ កម្មករ​-​និយោជិត របស់​ខ្លួន ទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នឹង​ទទួល​ការ​ដាក់​កំហិត និង​ផាក​ពិន័យ​តាមច្បាប់។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន ៤៥ ៥៨៤ រោងចក្រ​សហគ្រាស ក្នុង​នោះ ​រោងចក្រ​កាត់ដេរ​ចំនួន ១ ៥៤៥ រោងចក្រ ហើយ​និយោជក​ដែល​ប្រើ​កម្មករ​-​និយោជិត ចាប់ពី ១ នាក់ ឡើង​ទៅ ត្រូវ​ចុះបញ្ជី​សមាជិក ប​.​ស​.​ស ជូន​កម្មករ​-​និយោជិត ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ការ​ធានារ៉ាប់រង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ប្រាក់​សោធន រួម​ទាំង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត។ ចំពោះ​រោងចក្រ​ដែល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ ករណី​អធិការ​ការងារ​រក​ឃើញ នឹង​ទទួល​ដាក់​កំហិត និង​ផាក​ពិន័យ។

លោក​បាន​បន្ថែម​ថា ការ​ដាក់​កំហិត និង​ផាក​ពិន័យ​ចំពោះ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន មិន​អនុវត្ត​តាមច្បាប់ គឺ​ដើម្បី​ឱ្យ​បុគ្គលិក ឬ កម្មករ​-​និយោជិត កំពុង​បំពេញការងារ​ក្នុង​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ទាំងអស់នោះ ឱ្យ​ទទួល​បាន​ការ​គាំពារ​ពេញលេញ ក្នុង​ន័យ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ស្ថិរភាព​សង្គម។

គួរ​បញ្ជាក់​ថា មក​ទល់​ពេលនេះ ប​.​ស​.​ស មាន​សមាជិក​ជាង ២,៧ លាន​នាក់ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​មាន​ចំនួន​ជិត ៥០ ម៉ឺន​នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​មាន​ចំនួន​ជាង ១,៦ លាន​នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ចំនួន​ជាង ៤៣ ម៉ឺន​នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន​ជិត ១៤ ម៉ឺន​នាក់ ដោយ​ជា​សហព័ទ្ធ​(​ប្រពន្ធ ឬ​ប្តី​) មាន​ចំនួន ៣៦ ៦១២ នាក់ និង​កូន​មាន​ចំនួន ១០២ ៧៨៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៥០ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម