Connect with us

ព័ត៌មានជាតិ

កងទ័ពរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា

បានផុស

នៅ

យកឱកាសអញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រាប់ឱ្យគ្រប់កងឯកភាពយោធា ខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា ដើម្បីអាចចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរៀបចំឱ្យមានកម្មវិធីប្រកួតកីឡានេះឡើង ដោយបញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងមហាជន ក្នុងកម្រិតថ្នាក់ជាតិប្រកបដោយជោគជ័យ ធ្វើឱ្យព្រឹត្តការណ៍នេះកាន់តែរីកផុសផុល បណ្តាកងឯកភាពដែលបានចូលរួមបង្ហាញពីសមត្ថភាព អង់អាចក្លាហាន មោះមុត កាយសម្បទាមាំមួន។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សាលានាយទាហានសកម្ម គណៈកម្មការរៀបចំការប្រកួត បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមការងារ គ្រូបង្វឹក និងក្រុមកីឡា ដែលបានសហការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរខួបលើកទី៤៦ ទិវាជាប្រវត្តិសាស្ត្រ នៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបានដំណើរការទទួលលទ្ធផលល្អគួរជាទីមោទនៈ។

លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំ បន្ទាប់ពីជ័យជម្នះ ៧​​ មករា ឆ្នាំ១៩៧៩ កម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ ពីការផ្លាស់ប្តូរសង្គ្រាមដ៏រ៉ាំរ៉ៃ វិនាសខ្ទេចខ្ទាំ មកសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

លោក បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តការពារយ៉ាងរឹងមាំសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដឹកនាំនាវាកម្ពុជាធ្វើដំណើរយ៉ាងលឿនទៅមុខ និងការគោរពស្រលាញ់ ជាមួយនឹងការថែរក្សារាល់សមិទ្ធផលជាតិ ដែលជាស្នាដៃជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា និងក៏បង្ហាញពីសមត្ថភាព កាយសម្បទា និងការរូបរួមកម្លាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។

លោក ថា ក្រោមម្លប់សន្តិភាព កម្ពុជាអាចរៀបចំពិធីប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិជាច្រើន ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ការផ្សព្វផ្សាយសន្តិភាព ការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគពីបរទេស។ កន្លងមករាជរដ្ឋាភិបាលបានខិតខំវិនិយោគលើវិស័យកីឡាគ្រប់ប្រភេទឱ្យមានការរីកចម្រើន និងបានយកចិត្តទុកដាក់ពង្រឹង កសាងពហុកីឡដ្ឋានខ្នាតអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

ក្នុងន័យនេះ លោកអគ្គមេបញ្ជាការ បានផ្តាំផ្ញើគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ បន្តខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានកាលវិភាគច្បាស់លាស់ មានគ្រូបង្វឹក ថែទាំកីឡាករ និងហ្វឹកហាត់ឲ្យបានល្អ ដើម្បីសុខភាពរឹងមាំ បង្កើនបានថាមពលកាយសម្បទា បំពេញភារកិច្ចទទួលបានជោគជ័យ និងការចេញទៅប្រកួតយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

គ្រួសារ​លោកគ្រូ​ អេ ភូថង ជួប​ទុក្ខ​​ធំ​ផ្ទួន​ៗ

ព័ត៌មានជាតិ៥ ម៉ោង មុន

មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប៉ូលិសកូរ៉េខាងត្បូង ចូលទៅចាប់ខ្លួនលោក Yoon តែត្រូវប្រទះចលនាតស៊ូពីសំណាក់អ្នកគាំទ្រនិងកងសន្តិសុខ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលព្រហ្មទណ្ឌ​ លំអិតពីសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់បង្កដោយឧក្រិដ្ឋជនជនជាតិវៀតណាមនៅក្រុងបាវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន៖ រឿង​ដែល ត្រាំ សន្យា​បញ្ចប់​សង្គ្រាម «ពុំ​អាច​ស្មាន​ត្រូវ​ទេ»

Sokha Hotels

ព័ត៌មានពេញនិយម