Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមាន មិនឱ្យកងទ័ពទៅពាក់ព័ន្ធ ឬនៅពីក្រោយ សកម្មភាពនៃការកាប់ទន្ទ្រានដីធ្លីនៅជុំវិញបឹងទន្លេសាបឡើយ។ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា ព្រមានដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុំ សុជាត ក៏បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យបណ្តាកងអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់ពង្រឹងស្មារតី និងសតិអារម្មណ៍កងទ័ព ហើយត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បដិវត្តន៍ពណ៌កុំឱ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមចំពោះអតីតយុទ្ធជន យុទ្ធជនមានពិការភាព និងគ្រួសារកងទ័ព។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានណែនាំ ឲ្យកងទ័ពយកចិត្តទុកដាក់ ក្នុងការថែទាំគ្រឿងសព្វាវុធ និងយុទ្ធោបករណ៍ឱ្យបានល្អ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហ្វឺន នាពេលខាងមុខ។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យកងទ័ពបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីកែប្រែព្រំដែនកម្ពុជា និងប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកងទ័ពចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលពាក់ព័ន្ធនឹងកងទ័ព។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ  នាយឧត្តមសេនីយ៍ ឈុំ សុជាត​ ក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះ មានការងារល្បាត, ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស និងភាពអនាធិបតេយ្យផ្សេងៗ, ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ, ការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ, ការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព, ការងារហ្វឹកហ្វឺននិងបំប៉នជំនាញផ្សេងៗ ជាពិសេសបានរៀបចំលំហាត់ហ្វឹកហ្វឺន «នាគមាសឆ្នាំ២០២៤» និងលំហាត់ហ្វឹកហ្វឺនរួមគ្នា «LAND EXTHACAM-2024» ដោយជោគជ័យ និងរលូន។

តាមអ្នកនាំពាក្យ អង្គប្រជុំបានកត់សម្គាល់អំពីភាពជោគជ័យរបស់ កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមបង្ការ បង្ក្រាប និងបន្សាបការញុះញង់របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក្រសួងការពារជាតិ ក៏បានដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយបន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧, ការបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ និងភារកិច្ចចំពោះមុខផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៧ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ២៨ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម