Connect with us

ព័ត៌មានជាតិ

សហជីព និង​កម្មករ​និយោជិត ៖ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ចាប់ពី​ខែមករា ឆ្នាំ២០២៥នេះ នឹង​លើក​ទឹក​ចិត្ត​ដល់​កម្មករនិយោជិត​ប្រឹងប្រែង​ក្នុង​ការងារ​បន្ថែមទៀត

បានផុស

នៅ

ភ្នំពេញ ៖ ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា ២០៨ដុល្លារ សម្រាប់​កម្មករនិយោជិត​នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយ​ចាត់ទុកថា គោលនយោបាយដំឡើងប្រាក់​ឈ្នួល​ជារៀងរាល់ឆ្នាំ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​របស់​កម្មករ​និយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា) បានគូសបញ្ជាក់នូវការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងនិយោជក ជាពិសេសក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ នៅឆ្នាំ២០២៥នេះ ធ្វើឱ្យរូបគាត់សប្បាយចិត្តជាខ្លាំង ដោយសារ​ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សំខាន់ណាស់​សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើង​មិន​ច្រើន​ពេក តែ​តួលេខ​នេះ​អាច​ទទួល​យក​បាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែម​ទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកំពុងទទួលបានស្រាប់។

លោក ចាន់ ចំរើន ប្រធាន​សហជីព​អភិវឌ្ឍន៍កម្មករ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​លោក​ជា​តំណាង​ឱ្យកម្មករនិយោជិតក្នុងរោងចក្រទាំងអស់ លោក​មាន​សេចក្ដីត្រេកអរ​ជា​ខ្លាំង និង​រំភើបជំនួសបងប្អូនកម្មករនិយោជិត ដែលទទួលបានកាដូឆ្នាំថ្មី២០២៥ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​បងប្អូនកម្មករនិយោជិត តាមរយៈ​ការ​អនុវត្ត​នូវ​ប្រាក់​ឈ្នួលអប្បបរមា​សម្រាប់​ឆ្នាំ២០២៥ ចាប់ពីខែមករានេះតទៅ។

លោក​ប្រាប់​ថា ប្រាក់​ឈ្នួលថ្មីនេះ​ជួយ​លើកទឹកចិត្ត​របស់កម្មករនិយោជិតកាន់តែ​ខិតខំប្រឹងប្រែង​បន្ត​ទៀត ហើយ​វា​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជីវភាព​របស់​បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ លោក​ថា​ មាន​កត្តា​សន្តិភាព​ទើប​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា​អាច​ដំឡើង​ប្រាក់​ឈ្នួល​បាន​យ៉ាង​ទៀតទាត់​ជារៀងរាល់ឆ្នាំ ហើយ​កម្មករនឹងកាន់តែសប្បាយចិត្ត។

ជាមួយគ្នានេះដែរ សហជីព និងកម្មករនិយោជិត បានសំណូមពរ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរទំនិញគ្រប់ប្រភេទ កុំដំឡើងថ្លៃតាមការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សម្រាប់កម្មករនិយោជិត ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ពួកគាត់មួយកម្រិតផងដែរ ។

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​តាំង​ពី​ក្រោម​ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​មក​ដល់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃរាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវ​គោល​នយោបាយ​ច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និង​ផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម