ព័ត៌មានជាតិ
បាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាព ទីស្ដីការគណ:រដ្ឋមន្ត្រី
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះថា កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្ដីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី មានបទបញ្ជាផ្ទាល់ពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០។
គួរកត់សម្គាល់ដែរថា ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគនេះ ធ្វើឡើងបន្ទាប់ពីលោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មានវីរុសកូវីដ-១៩ ក្រោពីបានអញ្ជើញបំពេញទស្សនកិច្ច និងសម្ពោធការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ជាច្រើនរូប ។
បើតាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូ ដែលមានសមាជិក១២នាក់ ត្រូវបានធ្វើតេស្ត ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ប៉ុន្តែមានតែលោករដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញថា ឆ្លងមេរោគនេះ។
សូមបញ្ជាក់ថា ប្រតិបត្តិការបាញ់ថ្មាំ សម្លាប់មេរោគនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់