Connect with us

ព័ត៌មានជាតិ

​​បាញ់ថ្នាំ​សម្លាប់​មេរោគ​ នៅ​អគារ​មិត្តភាព ទីស្ដីការ​គណ:រដ្ឋមន្ត្រី

បានផុស

នៅ

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែ​វិច្ឆិកា នេះ​ថា ​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បាន​ចេញ​ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​អគារ​មិត្តភាព​ទីស្ដីការ​គណ:រដ្ឋមន្ត្រី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ​។
 
ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី មាន​បទបញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង​គោក និងលោក​ឧត្ដមសេនីយ៍​ឯក ម៉ៅ សុផាន់​ មេ​បញ្ជា​ការកងពលតូចលេខ៧០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​កត់សម្គាល់​ដែរ​ថា ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់មេរោគនេះ ធ្វើឡើងបន្ទាប់ពី​លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី មានវីរុសកូវីដ-១៩ ក្រោពីបានអញ្ជើញ​បំពេញទស្សនកិច្ច និង​សម្ពោធ​ការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បានជួបជាមួយថ្នាក់ដឹក​នាំជាន់ខ្ពស់របស់កម្ពុជា ជាច្រើន​រូប ។

បើតាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូ ដែលមានសមាជិក១២នាក់ ត្រូវបានធ្វើតេស្ត ក្រោយពេលចាកចេញពី​ប្រ​ទេស​កម្ពុជា ប៉ុន្តែមានតែលោករដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញថា ឆ្លង​មេ​រោគនេះ។ ​
 
សូមបញ្ជាក់ថា ប្រតិបត្តិការបាញ់ថ្មាំ សម្លាប់មេរោគនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០៕
 
អត្ថបទ ៖ កោះកែវ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម