ព័ត៌មានជាតិ
ក្រសួងសាធារណការច្រានចោលការចុះផ្សាយពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងកំណាត់ផ្លូវជាតិលេខ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដែលបានលើកឡើងថា នាយកគម្រោង និងតំណាងធនាគារពិភពលោកបានទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង។
ក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី៣ ខែមករា ក្រសួងសាធារណការបានបញ្ជាក់ថាមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ មិនទាន់មានក្រុមហ៊ុនណាមួយទទួលបានសិទ្ធិជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានប្រវែង៤៣គីឡូម៉ែត្រនេះនៅឡើយទេ។
ក្រសួងបានបញ្ជាក់ថា៖ «គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានធ្វើការចរចាជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ដីពីការប្រគល់កំណាត់ផ្លូវ៤៣គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់នោះទេ»។

ការបញ្ជាក់របស់ក្រសួងសាធារណនៅពេលនេះគឺឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដែលបានចុះផ្សាយថាមានប្រភពសុំមិនបញ្ចេញឈ្មោះមួយលើកឡើងថារដ្ឋលេខាធិការក្រសួងសាធារណការម្នាក់ និងតំណាងធនាគារពិភពលោកម្នាក់បានទទួលលុយពីក្រុមហ៊ុន ប៉ូលី ចិន្តា ជាង១លានដុល្លារអាមេរិក ជាថ្នូរទទួលបានគម្រោងថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ៤។
ក្រសួងសាធារណការបានចាត់ទុកការចុះផ្សាយនេះថាជាព័ត៌មានមិនពិត និងស្នើឱ្យកាសែតនេះធ្វើការកែតម្រូវផងដែរ។

បើតាមក្រសួងសាធារណការ កំណាត់ផ្លូវជាតិលេខ៤ ប្រវែង៤៣គីឡូម៉ែត្រ ចន្លោះគ.ម ១៤៣+០០០ ដល់ គ.ម ១៨៦+០០០ ធ្លាប់ត្រូវបានក្រសួងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសមួយកាលពីខែឧសភា ឆ្នាំ២០២២ តែត្រូវដកហូតវិញដោយសារក្រុមហ៊ុននេះ មិនបានអនុវត្តការងារទៅតាមកាលវិភាគយឺតយ៉ាវហួសហេតុ ហើយរហូតមកដល់ពេលនេះពុំទាន់មានក្រុមហ៊ុនផ្សេងមកបន្តការងារជួសជុលថែទាំបន្តនៅឡើយទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ