ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំទិវាជាតិអំណានលើកទី១០ នៅថ្ងៃទី១១ ខែមីនា ដើម្បីបណ្តុះទម្លាប់អាន និងសរសេរ
ក្រសួងអប់រំ បានផ្សាយនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ថា ទិវាជាតិអំណានលើកទី១០ នឹងរៀបចំនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ខាងមុខ ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ រម្លឹកដល់ស្នាដៃ និងការចូលរួមអភិរក្សអក្សរខ្មែរ។

ជុំវិញផែនការរៀបចំទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រជុំនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាផ្លាស់ប្តូរមតិយោបល់លើការរកំណត់យកប្រធានបទ និងពាក្យស្លោកក្នុងកម្មវិធីទិវាជាតិអំណានលើកទី១០ ទីតាំងប្រារព្ធពិធី លំហូរការប្រព្រឹត្តទៅនៃកម្មវិធីទិវាជាតិអំណានទាំងមូល។

បើតាមក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់យោបល់ និងណែនាំដល់ក្រុមការងារពាក់ យកចិត្តទុកដាក់បន្ថែមលើកិច្ចការងារតាមជំនាញ កំណត់ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យវិស័យអប់រំ ឆ្លើយតបនឹងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។ បន្ថែមពីនេះ រៀបចំក្រុមការងារប្រឡងតែងនិពន្ធ និងស្មូតកំណាព្យរបស់សិស្សានុសិស្ស និងការប្រកួតប្រជែងប្រលោមលោកខ្នាតខ្លី បង្កើនការផ្សព្វផ្សាយដើម្បីទាក់ទាញការចូលរួមពីសាធារណៈជននិងស្ថាប័នផ្សេងៗ បន្តតាមដានដំណើរការ និងយកចិត្តទុកដាក់ជាបន្តបន្ទាប់ដើម្បីសម្រួលនិងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងការរៀបចំនិងកម្មវិធីជាក់ស្តែង ធានា និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ និងសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេសបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការអានសម្រាប់ការអភិវឌ្ឍសង្គម។

សូមជម្រាបថា ក្រសួងអប់រំ បានបញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន ក៏ដូចជាមានគោលបំណង បន្តបណ្ដុះទម្លាប់អាននិងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ