Connect with us

ព័ត៌មានជាតិ

៣០ ឆ្នាំ​នេះ មាន​និស្សិត​កម្ពុជា​​​ជាង ១ ពាន់នាក់​ ទទួល​បាន​អាហារូបករណ៍​​​បន្ត​ការ​សិក្សា​នៅ​ប្រទេស​​អូស្រ្តាលី​

បានផុស

នៅ

ឆ្នាំនេះដែល​ជាឆ្នាំគម្រប់ខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា រហូតមកដល់ពេលនេះមាននិស្សិត​កម្ពុជាជាង ១ ពាន់ នាក់​ ដែល​ទទួលបាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី។

កាលពី​ព្រឹកថ្ងៃ​ទី០៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី​ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជយលាភីអាហារូបករណ៍ប្រទេស​អូស្ត្រាលី​សម្រាប់ឆ្នាំ២០២៥ ចូលជួបសម្ដែងការគួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោកស្រី​ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានអបអរសាទរដល់និស្សិតជយលាភីអាហារូបករណ៍អូស្ត្រាលី ដែលនឹងត្រូវបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសអូស្ត្រាលី។

ជាមួយ​គ្នានេះ លោកស្រី​​ក៏​បានផ្តល់អនុសាសន៍ដល់និស្សិតជយលាភីអាហារូបករណ៍ ឲ្យខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំងលើកទឹកចិត្តដល់និស្សិតគ្រប់រូបចូលរួមលើកស្ទួយ​កិត្តិយស និងវប្បធម៌ដ៏ផូរផង់កម្ពុជានៅឆាកអន្តរជាតិ, រក្សាសាមគ្គីភាព, និងជូនពរនិស្សិតជ័យលាភីអាហារូបករណ៍គ្រប់រូបទទួលបានជោគជ័យក្នុងការសិក្សា និងត្រឡប់មកវិញចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿង។

សម្រាប់​ឆ្នាំ ២០២៥ និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីមានចំនួន ៦២ រូបមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដែល​បែងចែកជា ២ ក្រុម ដោយក្នុងនោះ ក្រុមទី ១ មានចំនួន ៣៨ រូប និងក្រុមទី ២ មានចំនួន ២៤ រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ធ្លាក់​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត អំឡុង​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ក្នុងបរិបទពន្ធ ប្រាក់ហ្វ្រង់ស្វីស និងយ៉េនជប៉ុន កើនឡើង ខណៈដុល្លារធ្លាក់ចុះ

សេដ្ឋកិច្ច២៧ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា៣៩ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម