Connect with us

ព័ត៌មានជាតិ

ជំងឺគ្រុនចាញ់កើត​មាន​ជាង ៣០០ ករណី​នៅ​ឆ្នាំ ២០២៤ តែ​គ្មាន​អ្នក​ស្លាប់ថយចុះជិត ៨០%

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របាន​មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មករានេះថា ឆ្នាំ ២០២៤ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ៣១២ ករណី និងគ្មាន​​អ្នក​ស្លាប់ បើធៀបនឹងឆ្នាំ២០២៣ មានការថយចុះ ៧៦% ស្មើនឹង ៣១២ ករណីលើ ១ ៣៨៤ ករណី។

ប្រទេសកម្ពុជាបានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ហើយយុទ្ធសាស្រ្តជាតិលុបបំបាត់​ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលកំពុងប្រតិបត្តនេះ គឺជាត្រីវិស័យដ៏ត្រឹមត្រូវ ដែលសមស្របតាមយុទ្ធសាស្រ្ត​តំបន់និងសកលលោក។ ការយកចិត្តទុកដាក់និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញ​លេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមការយន្តការសម្របសម្រួលអភិបាលកិច្ចតំរង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រគឺជំងឺគ្រុនចាញ់កំពុងឆ្ពោះទៅសូន្យករណីនៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្រ្តទូទាំងប្រទេសនាដំណាច់ឆ្នាំ២០២៥ ដែលជាគោលដៅចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានរំលឹកថា មុនពេលមានយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-​២០២៥ ​ករណីជំងឺគ្រុនចាញ់រាយការណ៍មានជិត ២០ ម៉ឺនករណីក្នុងមួយឆ្នាំ (ជាមធ្យមមាន ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ) និងស្លាប់ ៧០០ – ៨០០ នាក់ក្នុងមួយឆ្នាំ។

មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា គឺដោយសារការ​បន្ថែមវិធីសាស្ត្រនិងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជា នៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរី និងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់​មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។

ជាមួយ​គ្នានេះ ការមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុង​ជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង​​ដោយសារ​មានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរ​មូលដ្ឋានអង្គការដៃគូពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រជាតិលុប​បំបាត់ជំងឺគ្រុនចាញ់ ទើបបានធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ​។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចលុប​បំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥​ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គដូចជាការផ្ទុះជំងឺកូវីដ១៩ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម