ព័ត៌មានជាតិ
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយរូបត្រូវបានលើកលែងទោស
លោកស្រី ថាក់ ឡានី ដែលជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា ដែលរងការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់នោះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្រេចលើកលែងទោសហើយ នេះបើតាមព្រះរាជក្រឹត្យ ដែលទើបទទួលបាននាព្រឹកថ្ងៃទី១៧ ខែមីនានេះ។
លោកស្រី ថាក់ ឡានី ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសស៊ុយអ៊ែត ចាប់តាំងពីលោកស្រីបានរត់ភៀស ខ្លួនចេញពីប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦មក។
យោងតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ និងត្រូវបានផ្សព្វផ្សា យជាសាធារណៈនៅថ្ងៃនេះ បានត្រាស់បង្គាប់លើកលែងទោសលោកស្រី ថាក់ ឡានី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៨០០០ ០០០រៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ របស់តុលាការកំពូល។ ព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់៨ ០០០ ០០០ រៀល ព្រមទាំងសងជំងឺចិត្តដល់សម្តេចតេជោ ហ៊ុន សែន ចំនួន១០០រៀល ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
បណ្តឹងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី ដាក់ ឡានី បានថ្លែងនៅក្នុងវេទិកាសាធារណៈមួយនៅក្នុងខេត្តរតនគិរី កាលពីខែកក្កដា ឆ្នាំ ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នករៀបចំការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
កីឡា១៩ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា