Connect with us

ព័ត៌មានជាតិ

តាមដងផ្លូវសាធារណៈ​នៅ​រាជធានី​ភ្នំពេញ តុបតែង​លើ​កបដា​ ត្រៀម​រំលឹក​ខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះបានកំពុងខិតជិតមកដល់។

បុណ្យខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ០៧ មករាឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង ២ ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានេះ កាលពីថ្ងៃទី ៣១ ធ្នូ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ​។

លោក​ អភិបាល​រាជធានី​ភ្នំពេញ​បានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង ១០៥ បំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។

រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់និងរួចជាស្រេចដើម្បីទទួលអំណរសាទរទិវាជ័យជំនៈ ៧ មករាលើកទី ៤៦ នេះ។ ថ្ងៃរំដោះ ៧មករា ១៩៧៩ បានក្លាយជាបុណ្យជាតិសំរាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជាដែលបានរំលឹកដល់ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានពីសោកនាកម្មក្នុងរបបប្រល័យ​ពូជសាសន៏ខ្មែរក្រហម ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់ និងបន្សល់ទុកក្មេងកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃឯកនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍពេញលេញជាលើកដំបូងក្នុងរយះពេលប្រមាណ ៥០០ ឆ្នាំ និងបន្តពូនជ្រុំសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

រដ្ឋបាលរាជធានីភ្នំពេញក្រៅពីការកែលម្អរសោភណ្ឌភាពទីក្រុង ពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ ៧ មករា ដោយលើកកំពស់កិត្យានុភាព និងកិត្តិយសជាតិឲ្យសក្ត័សមជាថ្ងៃកំណើតទី ២របស់យើងទាំងអស់គ្នា។ ដោយឡែកសមិទ្ធិផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្តិភាពដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសក្កានុពលប្រកួតប្រជែង និងអភិវឌ្ឍន៏ឈានឡើងលើគ្រប់វិស័យ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

តាមដងផ្លូវសាធារណៈ​នៅ​រាជធានី​ភ្នំពេញ តុបតែង​លើ​កបដា​ ត្រៀម​រំលឹក​ខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​រាប់​ពាន់​នាក់អាច​​រួម​មានអ្នកនេសាទថៃ​ផង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រី​ជនជាតិ​អង់គ្លេសនិង​គូដណ្តឹង​​ស្លាប់​នៅ​​​តំបន់​លំហែកាយ​វៀតណាម ខណៈមូលហេតុ​នៅ​អាថ៌​កំបាំង​​​នៅឡើយ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សរាប់លាននាក់​​​​ប្រឈមខ្វះ​ស្បៀងអាហារនៅ​មីយ៉ាន់ម៉ា រស់​នៅ​យ៉ាង​លំបាក​

សន្តិសុខសង្គម២ ម៉ោង មុន

មេប៉ូលីស​ក្រុង​អះអាង ​មន្រ្តី​ចរាចរណ៍លាក់ខ្លួន (នាង​ពួន) បោះដៃ​តាមគោលដៅ​ស្តុប លុប​បំបាត់​ស្ទើរទាំងស្រុង

ចរាចរណ៍៨ ម៉ោង មុន

តាក់ស៊ី ១ គ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ឆេះមនុស្ស ២ នាក់ ស្លាប់ក្នុងរថយន្ត អ្នកបើកបររបួសធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវជាតិលេខ ៧ ពង្រីក ៤ គន្លង ពី​ស្គន់​ដល់​ក្រុង​កំពង់ចាមសម្រេចបាន​ជាង ២៨%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប

សន្តិសុខសង្គម២ ម៉ោង មុន

មេប៉ូលីស​ក្រុង​អះអាង ​មន្រ្តី​ចរាចរណ៍លាក់ខ្លួន (នាង​ពួន) បោះដៃ​តាមគោលដៅ​ស្តុប លុប​បំបាត់​ស្ទើរទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម