ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបទីតាំងដេប៉ូឈើចំនួន២ កន្លែងនៅកណ្តាលក្រុងសៀមរាប ផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូប
កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាទីតាំងដេប៉ូឈើចំនួន២ ផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូប។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១០:៤០នាទីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ ទីតាំងទី១នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក និងទីតាំងទី២នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្ត សៀមរាប។

វរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា បានបង្រ្កាបបានចំនួន០២ទីតាំង៖ទីតាំងទី១ វេលាម៉ោង ១០:៤០នាទី ម្ចាស់ទីតាំងឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក។

វត្ថុតាងដកហូតរួមមាន៖ម៉ាស៊ីនរ៉ៃបញ្ឈរ ចំនួន ០១ គ្រឿង- ផ្លែរណាចំនួន ០១ ខ្សែ- រថយន្តម៉ាក KIA ចំណុះ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164- ដុំកាមេរ៉ាសុវត្ថិភាពចំនួន០១។

ទីតាំងទី០២ វេលាម៉ោង ០២:១០នាទី ម្ចាស់ទីតាំងឈ្មោះ វិន សុហេង ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។វត្ថុតាងដកហូតរួមមាន៖⁃ ឈើចំរុះ សរុប ០៥ PC ស្មើនិង ៦១.៧២៣ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤) វាស់ជាក់ស្ដែង មានចំនួន ៧១.២៤០ ម៉ែត្រគីប ឈើប្រភេទលេខ០១ ដែលត្រូវដកហូត មានចំនួន ២១.៦០៩ ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
អត្ថបទ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ