Connect with us

ព័ត៌មានជាតិ

តាមរយៈតំណាង, សម្ដេចធិបតីផ្ដល់ផ្លូវបេតុងមួយខ្សែដល់ប្រជាពលរដ្ឋក្នុងឃុំជីផុច ស្រុកមេសាង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១ ១៥០ម៉ែត្រ ដល់ប្រជាពលរដ្ឋនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីផ្លូវបេតុង សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានប្រគេនដីទំហំ ២៦.០៧០ម៉ែត្រក្រទ្បា ដល់វត្តពោធិសាលា ហៅវត្តយាង ផងដែរ។ ពិធីវេរប្រគេនដី ដែលជាការបរិចាគទានដ៏ថ្លៃថ្លាពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមាននិមន្តរបស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក មែ ស៊ីថន ជំនួយការផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។

សម្តេចព្រះសង្ឃនាយក មានថេរដីកាថា វត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ដោយបានផ្តល់ម្លប់ដល់​​ពុទ្ធសាសនិក និងជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល។ ជាក់ស្ដែង​ ទីអារាមនេះមានអាយុកាលជាងមួយសតវត្សរ៍មកហើយ និងបានជាថ្នាលបណ្តុះបណ្តាលចំណេះដឹង​ និងបន្ត​ពង្រឹង​សមត្ថភា​ព​ដល់សមណសិស្ស សិស្ស​ក្នុងវិស័យ​ពុទ្ធិក​សិក្សា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការរបស់ប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្សជា​ចាំបាច់សម្រាប់​ពង្រឹងដល់វិស័យពុទ្ធចក្រ និង​អាណា​ចក្រ​។

លោក មែ ស៊ីថន បានលើកឡើងអំពីសារៈសំខាន់ និងឧត្តមប្រយោជន៍នៃការចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាម និងតម្លៃនៃការការពារសុខសន្តិភាព ដើម្បីអនាគតរបស់កូនចៅយើងច្រើនជំនាន់ទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម