ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់គ្រួសារអតីតយុទ្ធជនត្រូវខំដាំដំណាំ ចិញ្ចឹមសត្វ កសាងជីវភាពរស់នៅថ្មី
ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់គ្រួសារអតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពរស់នៅថ្មី។ ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ជាអំណោយរបស់សម្ដេចធិបតី ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។

កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចុះត្រួតពិនិត្យដំណើរការសាងសង់ផ្ទះនៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង និងផ្ទៃដីចំនួន ១ ហិកតា។

តាមការលើកឡើងរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត ៤ពាន់គ្រួសារ ហើយចំពោះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាចំនួន ២៤៦គ្រួសារ ត្រូវបានសាងសង់ផ្ទះជូនគាត់បានរួចរាល់នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្ត។
ដោយឡែក ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ ចំនួន ១៤១គ្រួសារ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនបានរួចរាល់ផងដែរ និងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ កាលពីជាង៣ឆ្នាំមុន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

បច្ចុប្បន្ននេះ អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះចំនួន ៦៥គ្រួសារថ្មីទៀត ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលោកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងដំណើរការសាងសង់ផ្ទះ និងប្រគល់ដីសម្បទានសង្គមកិច្ចមួយហិកតាក្នុងមួយគ្រួសារ ជូនគាត់ដេីម្បីរស់នៅកសាងជីវភាពថ្មី។
ទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញ រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដោះស្រាយដីសម្បទានសង្គមកិច្ច និងសហការសម្របសម្រួលក្នុងការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នងថ្មីទៀត ដើម្បីផ្ដល់ដល់អតីតយុទ្ធជន ដែលកំពុងមានការខ្វះខាត។

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ កសាងជីវភាពរស់នៅថ្មីឱ្យបានល្អប្រសើរ សំដៅឆ្លើយតបចំពោះការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជីវភាពរស់នៅបងប្អូនអតីតយុទ្ធជនរបស់យើង៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ