Connect with us

ព័ត៌មានជាតិ

សំណរអង្គរលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ដោយមានអ្នកចូលរួមជាង ១ ២០០នាក់

បានផុស

នៅ

សំណរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរ ព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត នឹងប្រារព្ធឡើងជាលើកទី២ នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ ដោយមានអ្នកចូលរួមជាង ១ ២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមករា ថាការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ព្រោះខ្មែរមានភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ ដោយសារខ្មែរ មានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផងនោះ ដូច្នេះហើយបានជា «សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសជួយឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។

ទន្ទឹមនេះ សំណេរអង្គរ ក៏មានគោលបំណងផ្សាភ្ជាប់ទៅនឹងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។

ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងនៅលើស្ពានហាលផ្នែកខាងលិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ ១ ២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ ៦ឆ្នាំ និងមនុស្សចាស់ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរ ក៏មានព្រះសង្ឃចូលរួមចំនួន ៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។

ចំណែកលោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចាត់ទុក កម្មវិធីសំណេរអង្គរលើកទី២ ក្នុងឆ្នាំ២០២៥ នេះ មានសារៈសំខាន់ ដែលស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនឹងសេចក្តីចងចាំជាច្រើនឡើងវិញ។ លោកបញ្ជាក់ទៀតថា សំណេរអង្គរ ក៏មានសារសំខាន់ណាស់ដែរ ក្នុងការជួយបង្កើតចលករផ្សេងៗលើផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។

សូមបញ្ជាក់ថា សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងរួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ ៨០០នាក់៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៦ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៥៤ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម