Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ផ្ដល់​ថវិកាប្រមាណជាង ២៩លាន​រៀល ជូន​កម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

បានផុស

នៅ


លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦មករានេះថា គិតត្រឹមថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលតាមរយៈ ប.ស.ស.បានផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងកូនអាយុក្រោម ២ឆ្នាំ ប្រមាណជា ២៩៤,៧៨៨លានរៀល ក្នុងនោះមានម្ដាយចំនួន ៥៧២៩២៦នាក់ និងកូនចំនួន៥៦០៧៩៤នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករនិយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ឆ្នាំ ក្នុង​នោះមុន​ពេល​សម្រាល​កូន​កម្មករនិយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ១លើក ទទួល​បាន​ថវិកា ៨ម៉ឺន​រៀល​។ ពេល​សម្រាលកូនទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួល​បាន​ថវិកា ៨០ម៉ឺន​រៀល កូន​ភ្លោះ ២ ទទួល​បាន ១លាន ២សែន​រៀល និង​កូនភ្លោះ ៣ ទទួល​បាន ១លាន៦សែន​រៀល
និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពីសម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

ក្រោយ​ពេល​សម្រាល​កូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១លើក ទទួល​​បាន ៨ម៉ឺន​រៀល ក្នុង​នោះ ៣លើកនៅ​ពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយ​ពេល​សម្រាលកូន និង
៧ លើក​ទៀត នៅ​ពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូត​ដល់​អាយុ ២ឆ្នាំ។

លោក កត្តា អ៊ន បាន​បន្ថែម​ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ប.ស.ស.មានសមាជិកកើនឡើងដល់ ២៧០៥៩១៩នាក់ នៅទូទាំងប្រទេស ក្នុងនោះសមាជិក ប.ស.ស.ផ្នែកថែទាំសុខភាពលើវិស័យសាធារណៈមានចំនួន៥០៤៧៩៦នាក់ សមាជិក
ប.ស.ស. វិស័យឯកជនចំនួន១៥៦៩២៣២នាក់ សមាជិក ប.ស.ស.ជាបុគ្គលស្វ័យនិយោជន៍ចំនួន៤៨១២២០នាក់ និងសមាជិក ប.ស.ស.ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន)ចំនួន១៥០៦៧១នាក់ដែលបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃប.ស.ស។

លោកបានបន្តថា ក្នុងចំណោមសមាជិក ប.ស.ស.ជាង២លាន៧សែននាក់។ ក្នុងនោះ.សមាជិក ប.ស.ស.ប្រើប្រាស់សេវាចំនួន២១៩៦៣៨១២ដងនិងការចំណាយតាវកលិកអស់ប្រមាណ១៧៧១៨៥៧លានរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម