Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវបេតុង១ខ្សែឆាប់ៗនេះ ដើម្បីងាយស្រួលធ្វើដំណើរប្រចាំថ្ងៃ

បានផុស

នៅ

មិនយូរនោះទេ ប្រជាពលរដ្ឋដែលរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវបេតុង១ខ្សែបន្ថែមទៀតហើយ។ រដ្ឋបាលស្រុកពេជ្រាដា កំពុងតែស្ថាបនាសាងសង់ផ្លូវបេតុងអាមេបន្ថែមមួយខ្សែទៀត ដែលមានកម្រាស់០.១៥ម៉ែត្រ ហើយមានទទឹង៧ម៉ែត្រ និងបណ្ដោយ៥៣០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤របស់រដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីតភ្ជាប់ពីណុចអូរអំប៊ក់ភូមិពូទឺត ភ្ជាប់មក ភូមិប៊ូស្រា ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវបេតុងដែលមានប្រវែង៥៣០ម៉ែត្រនេះ រដ្ឋបាលស្រុកបានផ្តល់សិទ្ធិសាងសង់​ឱ្យទៅក្រុមហ៊ុន អេច ប៊ី អេស ឌី ខន់ស្រ្តាក់សិន ដែលបានជាប់ការដេញថ្លៃនាពេលកន្លងទៅ។ ផ្លូវបេតុង១ខ្សែនេះ គ្រោងនឹងចំណាយថវិការក្នុងការសាងសង់អស់ចំនួន ៧២៣.៨៣១.០០០រៀល ជាតម្លៃកិច្ចសន្យា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងជាគណៈបញ្ជាការឯកភាពស្រុក។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនដេញថ្លៃសាងសង់ បានគោរពធ្វើទៅតាមកិច្ចសន្យាដោយបានសាងសង់ទៅតាមស្តង់ដារបច្ចេកទេស ហើយបើធ្វើផ្ទុយពីកិច្ចសន្យាព្រមព្រៀងនោះ រដ្ឋបាលស្រុកនឹងផ្អាកដំណើរការចាត់ទុកជាមោឃៈភ្លាម។

បន្ថែមលើនេះ អភិបាលស្រុករូបនេះ ក៏បានបង្ហើបប្រាប់ពីផែនការស្ថាបនាសាងសង់ផ្លូវបេតុងដំបូងនៅដើមឆ្នាំ២០២៥នេះផងដែរ ដោយថា រដ្ឋបាលស្រុកនឹងអាចជួសជុលសាងសង់ផ្លូវបេតុងមានប្រវែង២៩៥ម៉ែត្របន្ថែមទៀត ដើម្បីតភ្ជាប់ពីគម្រោងដែលកំពុងសាងសង់ផ្លូវប្រវែង៥៣០ម៉ែត្រក្នុងឆ្នាំ២០២៤ ហើយអាចតភ្ជាប់មកផ្លូវជាតិធំរបស់ស្រុកពេជ្រាដាតែម្តង។ លោកអភិបាលស្រុកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលបានទទួលសមិទ្ធផលផ្លូវបេតុងថ្មីនៅតាមមូលដ្ឋានរបស់ខ្លួន សូមជួយថែរក្សា និងសហការគ្នាថែទាំផ្លូវនេះ ដើម្បីជាប្រយោជន៍រួម និងជាសរសៃឈាមតែមួយគត់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងអាចដឹកជញ្ជូនទំនិញកសិផលផ្សេងផ្សេងមកកាន់ទីប្រជុំជន បានយូអង្វែង ហើយអាចជាមុខមាត់សម្រាប់ប្រទេសជាតិផងដែរ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម