Connect with us

ព័ត៌មានជាតិ

កសិករស្រុកឯកភ្នំ ប្រមូលផលស្រូវបានចន្លោះពី ៦ ទៅ ៧ តោន/ហិតា ក្រោយមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់

បានផុស

នៅ

ក្នុងរយៈ​ពេល​ចុង​ក្រោយនេះ​ទិន្នផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អាច​ទទួល​បាន​ទិន្នផល​ល្អ​គ្រាន់​បើ ដោយ​ក្នុង​នោះ​កសិករ​អាច​ប្រមូល​ផល​ស្រូវ​បាន​ចន្លោះ​ពី​ ៦ ទៅ ៧ តោន​ក្នុង​មួយ​ហិតា ក្រោយ​ប្រព័ន្ធ​ផ្លូវទឹក​ជា​ច្រើន​កន្លែង​ត្រូវ​បាន​ស្តា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​នៅ​ស្រុក​ឯកភ្នំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​ជំនាញ​គ្រប់​ជាន់​ថ្នាក់​នៃ​ខេត្ត​បាត់ដំបង បាន​គិត​គូរ​ខ្ពស់ សំដៅ​ដល់​ការ​លើក​កម្ពស់​ជីវភាព​របស់​ពួកគេ​ជា​កសិករ​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ឆ្នាំនេះដំណាំ​ស្រូវរបស់ពួកគេ​មិន​ប្រឈម​ការ​ខ្វះ​ទឹក​​ដូច​គ្រា​មុននោះទេ ហើយ​ការ​ដាំដុះ​ស្រូវ​ក្នុងរយៈ​ពេល​ចុង​ក្រោយនេះ ពួកគេ​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ចន្លោះ​ពី ៦ តោន រហូតដល់ ៧ តោន​ ក្នុងមួយហិតា

កសិករ ឡុង សុគន្ធ បានឲ្យដឹងថា លោក​បានធ្វើ​ស្រែលើផ្ទៃដី​ប្រមាណ​ ១០ ហិតា ដោយក្នុង​មួយ​ឆ្នាំ​ធ្វើ​បាន​ពីរ​រដូវ ប្រាំង និង​វស្សា។ លោកថា ការធ្វើស្រូវទាំងពីររដូវនេះ លោកធ្វើបាន​រយៈពេល ២ ឆ្នាំហើយ គឺបន្ទាប់​ពី​បាន​ស្តា​ព្រែក​ក្ដុល និង​មាន​ប្រឡាយ​ខ្វាត់ខ្វែង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព ហើយ​ទិន្នផល​ស្រូវ​លោក​អាច​ប្រមូល​បាន​ចន្លោះ​ពី ៦ តោន ដល់ ៧ តោន ក្នុង​មួយ​ហិតា។

លោកបន្តថា «​ទីផ្សារ​ស្រូវ​ឆ្នាំនេះ​ខ្ញុំ​លក់​បាន ១ តោន ដោយ​ឈ្មួញ​​គិត​ជា​ប្រាក់ថៃ អាច​លក់​បាន​មួយ​តោន ១ ម៉ឺន ៧០ បាត (ស្រូវ​ស្រង៉ែ) ហើយ​តម្លៃ​នេះ​បើ​ធៀប​និង​តម្លៃ​លក់​កាលពី​ឆ្នាំមុន វា​ប្រហាក់ប្រហែល​គ្នាដែរ អាច​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បាន»។

លោក លួន ភក្រ្តា ចៅ​សង្កាត់រង​ទី១ សង្កាត់​ក្តុល​ដូនទាវ បាន​ឲ្យ​ដឹង​ថា លោក​រីករាយ ក្រោយ​ពី​បានឃើញ​កសិករ​ក្នុង​សង្កាត់​របស់​លោក​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់ និង​ទទួល​បាន​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កបង្កើន​ផល​ដំណាំ​ស្រូវ​របស់​ពួកគេ​ ហើយ​អាច​ទទួល​​ទិន្នផល​ស្រូវ​ខ្ពស់​ ចន្លោះ​ពី ៦ តោន ដល់ ៧ តោន ​ក្នុង​មួយ​ហិតា ខណៈ​ឆ្នាំ​នេះ​ កសិករ​នៅក្នុង​សង្កាត់​របស់លោក​បានធ្វើការដាំដុះ​ស្រូវ​ប្រមាណ ១៥០ ហិតា អាច​ធ្វើ​បាន ២ រដូវ គឺ​ប្រាំង និង វស្សា

តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​បង្ហាញ​ថា ស្រុក​​ឯកភ្នំ​ឆ្នាំនេះ​បាន​​ធ្វើ​ការ​ដាំដុះ​​ស្រូវ​ប្រាំង​បាន​ចំនួន ១៤៨៨ ហិតា ស្មើជាង ៧៤% នៃផែនការ ២០០០ ហិតា។ របាយការណ៍​ដដែល​បង្ហាញទៀតថា ក្នុង​ឆ្នាំ២០២៤ ខេត្ត​បាត់​ដំបង បា​ដាំដុះស្រូវវស្សា ដែល​ក្នុង​​នោះ​មានប្រភេទ​ស្រូវស្រាល​ដើម​រដូវ ស្រូវ​ស្រាល​បង្កើន​រដូវ ស្រូវស្រាល ស្រូវធ្ងន់ ស្រូវឡើងទឹក មាន​សរុប ៤៥០ ១៦៥ ហិតា និង​ប្រមូល​ផល​បាន ២៣២ ៦៥១ ហិតា ស្មើជាង ៥១% គិតត្រឹមថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៤ ចំណែក​ការដាំដុះ​ស្រូវប្រាំង​បានចំនួន ១៦៤៦៨ ហិតា ស្មើ​និង​ជាង ៦៥% នៃផែនការដាំដុះ ២៥០០០ ហិតា

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម