ព័ត៌មានជាតិ
សហជីព និងកម្មករនិយោជិត៖ ថ្ងៃ៧មករា នាំឲ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសការវិនិយោគបង្កើតរោងចក្រ និងឱកាសការងារ
ថ្ងៃ៧មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរពដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមសហជីព និងកម្មករនិយោជិត បានលើកឡើងថា ជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើត ទី២ របស់ពួកគាត់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល មានជ័យជម្នះ ៧មករា ទើបប្រជាជនកម្ពុជាមានអ្វីៗគ្រប់សព្វបែបយ៉ាងនៅថ្ងៃនេះ។ ចំណុចសំខាន់មួយទៀតនោះ ពួកគាត់មើលឃើញថា ឆ្នាំ២០២៥នេះ គឺជ័យជម្នះ ៧មករា មានអាយុកាល ៤៦ឆ្នាំមកហើយ ដែលជ័យជម្នះនេះធ្វើឲ្យប្រទេសមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញការវិនិយោគបង្កើតឲ្យមានរោងចក្រ ធ្វើឲ្យពួកគាត់មានការងារធ្វើ មានមុខរបរ មានចំណូលចិញ្ចឹមគ្រួសារ មានការជួបជុំសប្បាយរីករាយ និងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

គួរបញ្ជាក់ថា ការស្អប់ ការទើស ការច្រណែនឈ្នានីស ភ្លើងសង្គ្រាម ការព្រាត់ប្រាស់ ការឈឺចាប់ ការបំភ្លេចបំផ្លាញ ការដណ្តើមអំណាចរដ្ឋ គឺតែងកើតមានគ្រប់សម័យកាលក្នុងប្រវត្តិសាស្ត្រខ្មែរ តែសន្តិភាពយូរអង្វែង ដែលនាំឲ្យប្រទេសខ្មែរមានការអភិវឌ្ឍ រីកចម្រេីនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺរកមកបានដោយលំបាកបំផុត។ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា សូមឱ្យស្មារតីថ្ងៃរំដោះជាតិដែលមិនអាចកាត់ថ្លៃបាននេះ ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជារៀងរហូត៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី