Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​ជាង ១៥០ នាក់

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ៣ កម្លាំង​បរិស្ថាន ភ្នាក់ងារ​ប្រមូល​សំរាម ប្រមាណ​ជាង ១៥០ នាក់ ធ្វើ​យុទ្ធនាការ «កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន» ក្នុង​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​ទី ៣ និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​​បាន​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​ចូលរួម​ដឹកនាំ​ពី លោក សំ សារ៉ាវុធ និង លោកស្រី គា គឹមយី នាយិកា​រង​រដ្ឋបាល​ខណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ប្រមាណ​ជាង ១៥០ នាក់ ដោយ​ដើរ​ប្រមូល​សំរាម សំណល់​ប្លាស្ទិក ចាប់​ចំណុច​បណ្ដោយ​សងខាង​ផ្លូវជាតិ​លេខ ៤ និង រង្វង់​មូល​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ សង្កាត់​ចោមចៅ​ទី ៣ និង​បំផុស​ពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់ និង​វេច​ខ្ចប់​ដោយ​ប្លាស្ទិក កាល​បើ​ធ្លាក់​ចូល​លូ ប្រឡាយ នាំ​ឲ្យ​ស្ទះ​ទឹក​ហូរ បង្ក​ជា​ការ​ជន់​លិច នា​រដូវវស្សា។

ក្នុង​នោះ​ដោយ​មើល​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​មិន​ទាន់​យល់ដឹង​ពី​បញ្ហា​ការ​ចោល​សំរាម​ពាសវាលពាសកាល វេច​ខ្ចប់​ទុក​ដាក់​ក្នុង​ធុងសំរាម​មិន​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​នៅ​តាម​ដង​ផ្លូវ​ទី​សាធារណៈ​បាត់បង់​សោភ័ណភាព​ដង​ផ្លូវ និង​ប៉ះពាល់​បរិស្ថាន។

លោក សំ សារ៉ាវុធ អភិបាល​រង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​វេច​ខ្ចប់ ទុក​ដាក់​សំរាម កាកសំណល់​ផ្សេងៗ ឲ្យ​បាន​ត្រឹមត្រូវ បញ្ឈប់ ឬ កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម