ព័ត៌មានជាតិ
សហជីព កម្មករ និងពលរដ្ឋ ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួកគាត់គ្មានឱកាសទទួលបានការងារសមរម្យឡើយ
ភ្នំពេញ ៖ សហជីព កម្មករ និងប្រជាពលរដ្ឋកម្ពុជា បានអះអាងថា ប្រសិនបើគ្មានថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ទេ ពួកគាត់នឹងគ្មានឱកាសទទួលបានការងារសមរម្យ គ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះទេ ខណៈពួកគាត់បានប្ដេជ្ញាការពារសន្ដិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្សយូអង្វែងថែមទៀត។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា «ក្នុងនាមជាសហជីព ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករសូមបន្តថែរក្សាសន្តិភាព និងបន្តការចងចាំមរតកជ័យជម្នះ៧មករា ដើម្បីថែរក្សាសន្តិភាព បង្ករកង្កើតការងារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឳ្យរីកចម្រើនថែមទៀត»។
លោកបានថ្លែងថា បើគិតត្រឹមឆ្នាំ១៩៩០មក កម្ពុជាបានចាប់ផ្ដើមមានរោងចក្រសហគ្រាសបណ្ដើៗ ព្រមទាំងបានយកសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការលើកទឹកចិត្តវិនិយោគរវាងវិស័យឯកជន និងការនាំចេញ។ ចាប់ពីនោះមកសហគ្រាស រោងចក្រ ទាំងសហគ្រាសខ្នាតតូច និងមធ្យមបានរីកចម្រើនជាបន្តបន្ទាប់ដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា សហគ្រាសទាំងនោះ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន ការងារដែលបង្កើតដោយវិស័យឯកជន មានប្រមាណជិត ៣លានកន្លែង នេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោកប្រចាំកម្ពុជា។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ដោយសារមានសន្តិភាពយើងអាចមានឱកាសទៅធ្វើការនៅក្រៅប្រទេស មានវិនិយោគ មានរោងចក្ររាប់ពាន់កន្លែង ហើយយើងមានការងារធ្វើលានកន្លែងដូច្នេះសូមបងប្អូនកុំភ្លេច ៧មករា ឆ្នាំ១៩៧៩ជាកំណើតទីពីររបស់យើង»។
លោកបន្តថា ដោយសារកត្តាសន្ដិភាពទាំងអស់នេះ បានធ្វើឱ្យកម្ពុជាមានឱកាសពង្រីកវិសាលភាពវិស័យការងារកាន់តែធំទូលាយតាមរយៈការទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេស និងការលើកទឹកចិត្តដល់សហគ្រាស រោងចក្រនៅក្នុងស្រុកផងដែរ។
លោកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មភាពក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រ សហគ្រាស និងបានបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មជាច្រើនម៉ឺននាក់ក្នុងរយៈពេលមួយឆ្នាំៗដែលជាសក្តានុពលមួយសម្រាប់អ្នកវិនិយោគិនបរទេស។
លោក អ៊ុន គិនសេរីដ្ឋា អាយុ ៥៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខបានប្ដេជ្ញាចូលរួមសន្ដិភាព និងដឹងគុណចំពោះថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលលោកចាត់ទុកថា ជាថ្ងៃកំណើតទី២របស់លោក និងក្រុមគ្រួសារ។
លោកថា «ថ្ងៃ៧មករា ជាថ្ងៃរស់រានមានជីវិតរបស់ប្រជាជនទូទាំងប្រទេស ដោយសារមានការលះបង់របស់ថ្នាក់ដឹកនាំមួយចំនួន ដើម្បីរំដោះប្រទេសជាតិធ្វើឱ្យប្រទេសជាតិមានសន្តិភាពមានការរីកចម្រើនលើគ្រប់វិស័យ និងមានរោងចក្រសហគ្រាសទូទាំងប្រទេស ខ្ញុំសូមអរគុណសន្ដិភាព»។
ចំណែកពលរដ្ឋម្នាក់ទៀតលោក សាត សុគន្ធ អាយុ ៥៣ឆ្នាំ រស់នៅខេត្តកណ្តាលបាននិយាយថា «ខ្ញុំសូមអរគុណសន្តិភាពបានធ្វើឳ្យពួកខ្ញុំបានរស់រានមានជីវិតដល់សព្វថ្ងៃនេះ និងរស់នៅបានសុខស្រួល យើងមានសន្តិភាពដោយសារមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយកមន្ត្រីដែលបានរំដោះប្រជាជនខ្មែរពីពួកខ្មែរក្រហមនៅថ្ងៃទី៧មករាមក»។
បើគ្មានថ្ងៃ៧មករា និងគ្មានសន្ដិភាព លោក ម៉ាត់ សាលី ជាកម្មករោងចក្រនៅខេត្តតាកែវបាននិយាយថា លោកក៏គ្មានឱកាសរស់នៅជួបជុំគ្រួសារនោះទេ។ ជាពិសេសលោកនឹងមិនមានឱកាសក្នុងការទទួលបានការងារសមរម្យនៅជិតផ្ទះ ហើយក៏មិនមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដែរ។
ដូច្នេះកម្មកររូបនេះបានចងចាំគុណបំណាច់ថ្ងៃ៧មករា «ខ្ញុំអរគុណសម្រាប់ថ្ងៃទី៧មករា ដែលជាថ្ងៃយើងមានសុខសន្តិភាពឡើងវិញ នៅពេលមានសន្តិភាពយើងអាចប្រកបមុខរបរ ដើរកម្សាន្តនៅតាមបណ្ដាខេត្តនិងកន្លែងកម្សាន្តនានា ដោយសេរី គ្មានការផិតភ័យ យើងមានសិទ្ធិសេរីភាព និងមានការងារធ្វើគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ»។
បើនិយាយលើការបង្កើតការងារសរុបវិញ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានបង្កើតការងារប្រមាណ ១០លានកន្លែងនៅទូទាំងប្រទេស ដែលបានមកពីវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះវិស័យកសិកម្មបង្កើតការងារ មានចំណែករហូតដល់៥០% នៃការងារសរុប។ ហើយក្រុមហ៊ុនបរទេសវិញ ក៏បានបង្កើតការងារប្រមាណ ១លានកន្លែងនៅប្រទេសកម្ពុជា។ ភស្ដុតាងទាំងអស់នេះហើយ បានជារដ្ឋាភិបាលកម្ពុជា ចាត់ទុកយន្តការសេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគជាកត្តាសំខាន់បង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សេដ្ឋកិច្ចកម្ពុជាបង្កើតការងារ ស្ថាប័នអភិវឌ្ឍនានានៅកម្ពុជា ធ្លាប់លើកឡើងថា បើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧%ប្រចាំឆ្នាំ នោះសេដ្ឋកិច្ចនឹងបង្កើតការងារបានជាមធ្យមចំនួន ១៦ម៉ឺននាក់។ បច្ចុប្បន្ន បើគិតត្រឹមរយៈពេល ៥ខែដើមឆ្នាំ ២០២៣ គម្រោងវិនិយោគបរទេសទាំងអស់បង្កើតការងារប្រមាណ ៧ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលភាគច្រើននៅវិស័យកាត់ដេរសំលៀកបំពាក់។ បើគ្មានអ្វីប្រែប្រួល និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជានឹងបង្កើតការងារតាមការគ្រោងទុក តាមរយៈនយោបាយសេដ្ឋកិច្ច ជំរុញការវិនិយោគក្នុងស្រុក និងបរទេស។
កត្តាសន្ដិភាពនេះហើយ ដែលរដ្ឋាភិបាលកម្ពុជាមានឱកាសខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ទាក់ទាញវិនិយោគបរទេស និងការលើកទឹកចិត្តសហគ្រាសក្នុងស្រុក ដើម្បីបង្កើតការងារក្នុងនោះតាមរយៈនយោបាយសេដ្ឋកិច្ចកន្លងមក ក្រុមហ៊ុនក្នុងស្រុកបង្កើតការងារបាន ២លាន៨សែនកន្លែង និងក្រុមបរទេសបង្កើតការងារបាន ១លានកន្លែងនៅទូទាំងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១០ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ