Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចេញបទបញ្ជា និងចុះណែនាំអ្នកលក់ អ្នកលេងផាវ កាំជ្រួច នាឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខ

បានផុស

នៅ

បន្ទាយមានជ័យ ៖ នាឱកាសចូលឆ្នាំប្រពៃណីចិនជិតខិតមកដល់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាយ៉ាង​តឹងរ៉ឹង​ដល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ និងចុះណែនាំ អ្នកលួចនាំចូលផាវគ្រប់ប្រភេទ  អ្នកលក់ និងអ្នកលេង ដើម្បីជៀសវាងមានហានភ័យអ្វីមួយកើតឡើងដល់មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ថា បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ត្រូវតែអនុវត្តនូវវិធានការ​នេះ​ឱ្យបានខ្ជាប់ខ្ជួន​ ពិសេសអ្នកលក់ ជាតិផ្ទុះ  ថាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឱ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើតំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការ​ដាក់បទបញ្ជា​យ៉ាង​តឹងរ៉ឹង​នេះ​ដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណីចិន ដែលប្រព្រឹត្តទៅ  នៅ​ថ្ងៃ​ទី២៨-២៩-៣០ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកបន្តថា មន្ត្រីនគរបាលជំនាញ​ត្រូវចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនអនុញ្ញាត​ឱ្យ​លេង​ផាវ ក្នុង​ឱកាស​ចូល​ឆ្នាំចិន នៅតាមទីសាធារណៈ តាម​សហគមន៍ ដែលនាំ​ឱ្យបាត់បង់សណ្ដាប់ធ្នាប់ និង​មាន​ការ​រំខាន​ដល់​អ្នក​ដទៃ​ពិសេស​ដល់​ឪពុកម្ដាយ ឬ អាណាព្យាបាល​ដែល​មាន​កូន​តូច​ងាយ​រងគ្រោះខ្លាំងណាស់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់​ឱ្យ​ដឹង​បន្ត​ទៀត​ថា មន្ត្រី​នគរបាលជំនាញ ត្រូវធ្វើការផ្សព្វផ្សាយអប់រំ​ឱ្យ​បាន​ស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈ ឱ្យ​យល់ដឹងអំពីទង្វើខុសច្បាប់​ពី​ការ​តាំង​លក់​ ការ​នាំ​ចូល​ ការចែកចាយផាវ កាំជ្រួច​គ្រប់ប្រភេទ ទទួល​បាន​សេចក្តី​ណែនាំខាងលើនេះ អស់លោក​ប្រធានការិយាល័យជំនាញ និង​លោកអធិការក្រុងស្រុកទាំង ៩ ត្រូវយកចិត្តទុកដាក់ អនុវត្ត​តាមសេចក្តី​ណែនាំ​នេះ​ឈរ​លើ​ស្មារតីទទួលខុសត្រូវខ្ពស់ផង។

លោក​បាន​បញ្ជាក់​ឱ្យដឹងបន្តទៀតថា ផាវ​ជា​គ្រឿង​ផ្ទុះ​ដ៏សាហាវ​មួយ​អាច​សម្លាប់​មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្មេងៗគួរ​ជៀសវាង​កុំ​លេង​វា​ឱ្យ​សោះ​ក្នុង​ឱកាសចូលឆ្នាំចិន ខាង​មុខ​នេះ។ លោកក៏បានធ្វើការណែនាំចំនួន៧ចំណុច​ឱ្យ​កងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមាន ៖

១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

២-ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ

៣-អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ

៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៥-ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៦-ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧-ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

ដោយ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម