នយោបាយ
សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងអនុវត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាការចងចាំរបបដ៏ខ្មៅងងឹតនេះ និងកុំឱ្យវាកើតឡើងវិញ។
ថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារបបខ្មែរក្រហមបានធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាត ជាកន្លែងដែលទឹកភ្នែកប្រជាជនរាប់លាននាក់ហូរស្រក់រស់នៅដោយភាពភ័យខ្លាច។ ដោយសារការលំបាកនេះហើយទើបសម្ដេច និងឥស្សរជនខ្មែរមួយចំនួនទៀតបានទៅស្វែងរកការតស៊ូរំដោះជាតិពីរបបដឹកនាំដ៏អាក្រក់នេះ ហើយសត្រូវរបស់ថ្ងៃជ័យជម្នះ៧មករាគឺមានតែមួយគត់គឺ របបប្រល័យពូជសាសន៍។
សម្ដេចថា៖ «ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា»។
សម្ដេចស្នើឱ្យពង្រឹងការអនុវត្ត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»ឱ្យបានម៉ឺងម៉ាត់។
អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថាអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថ្ងៃ៧មករាគឺជាសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់ពីថ្ងៃ៧ មករា ក៏ដូចជាការប្រមាថដល់អ្នកដែលស្លាប់រាប់លាននាក់ក្នុងរបបនោះដែរ។
លោកថា៖ «ប្រសិនយើងមិនទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្ត្រនាថ្ងៃ៧មករានេះមាន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ហើយក៏ប្រមាថភាពរស់រានមានជីវិតរបស់ខ្លួនឯងដែលបានជួយសង្គ្រោះ។ មានន័យថាមិនទទួលស្គាល់ការសង្គ្រោះ មិនទទួលស្គាល់ជីវិតរបស់ខ្លួនឯងដែលបានរស់រានមានជីវិតដោយសារការសង្គ្រោះហ្នឹងទេ»។
ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ មាន៥មាត្រាក្នុងគោលដៅផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើនឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ បុគ្គលដែលល្មើសច្បាប់នេះអាចប្រឈមនឹងទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ