Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។ មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៥ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយ ឯកឧត្តម ហ៊ុន ម៉ានី មានអត្ថន័យប្រកបដោយគតិបណ្ឌិត និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។ ក្នុងនោះ សម្តេចបានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ដែលជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលការរំដោះជាតិ រហូតដល់ដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ និងបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សុន្ទរកថាក៏បានគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំខេត្តកំពង់ស្ពឺ តែងប្រារព្ធពិធីអបអរសាទរនេះយ៉ាងអធិកអធម ជាមួយនឹងការចូលរួមពីមហាជនរួមមាន មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស អាជីវករជុំវិញខេត្ត ដើម្បីរំលឹកដល់វីរភាពនៃយុទ្ធជនអង់អាចក្លាហាន ដែលបានជួយសង្គ្រោះប្រជាជនចេញពីជ្រោះមរណៈ និងបានចាត់ទុក៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម