Connect with us

ព័ត៌មានជាតិ

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

បានផុស

នៅ

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថ្លែងថា ការលំបាកដោយសារសង្គ្រាមដែលកើតមាននៅតំបន់មួយចំនួន នៃពិភពលោកក្នុងពេលបច្ចុប្បន្ន មិនទាន់ស្មើនឹងការលំបាករបស់កម្ពុជា ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ រយៈកាល៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលគេហៅថាជាគុកគ្មានជញ្ជាំងនោះគឺ មិនអាចរៀបរាប់ពិពណ៌នាអំពីការលំបាកបានទេ។ ជាការឈឺចាប់បំផុត ដែលជាតិសាសន៍ខ្លួនឯង សម្លាប់​រង្គាលជាតិសាសន៍ខ្លួនឯង ដោយវិធីសាស្ត្រច្រើនយ៉ាង រួមមានការបង្អត់អាហារ និងបង្ខំឱ្យធ្វើការគ្មានពេលសម្រាកជាដើម ដែលបណ្តាលមកពីអ្នកនយោបាយដឹកនាំខុស ធ្វើបដិវត្តន៍ខុស។

បើតាមលោកបណ្ឌិត យង់ ពៅ កាលសម័យនោះ គ្មានប្រជារាស្ត្រខ្មែរណាអាចគេចផុតពីរបបខ្មៅបានទេ ទុក្ខលំបាកវេទនា មិនអាចបរិយាយបាន រាងកាយមានតែស្បែកដណ្តប់ឆ្អឹង ហើយត្រូវបានគេបង្ខំឱ្យធ្វើការទាំងគ្មានអាហារ កន្លែងខ្លះបានហុតទឹកបបរ ប៉ុន្តែកន្លែងខ្លះ សូម្បីទឹកបបរក៏គ្មានដែរ ធ្វើស្រែ ធ្វើដំណាំកសិកម្មផ្សេងៗបានផល តែមិនអាចប្រើប្រាស់ផលនោះបាន។ សម័យនោះមិនមែនកម្ពុជាគ្មានអ្វីនោះទេ ប៉ុន្តែ អ្វីដែលមានគឺអង្គការមិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម