ព័ត៌មានជាតិ
៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន
ថ្ងៃ៧មករា គឺជាថ្ងៃដែលកងទ័ពវៀតណាមចូលទៅមកដល់រដ្ឋធានីភ្នំពេញ ដើម្បីរំដោះរដ្ឋធានីភ្នំពេញពីពួកខ្មែរក្រហម ដែលបានកាន់កាប់ពីឆ្នាំ១៩៧៥-១៩៧៩ ខេត្តរតនគិរី ក៏បាននិងកំពុងធ្វើពិធីរំលឹកខួបនេះ សម្រាប់ជាការចងចាំ នៅប្រវត្តិសាស្រ្ត ដ៏ជូរចត់ ខ្លោចផ្សារីងរៃ បាត់បង់អាយុជីវិត របស់ពលរដ្ឋនៅទីនេះ។

កម្មវិធីរំលឹកខួបអនុស្សាវរីយ៍ ៧ មករា លើកទី ៤៦ ទីតាំងសាលាខេត្តរតនគិរី ដោយមានការចូលរួម ពីលោក ញ៉ែម សំអឿន និងអភិបាលរង លោក ណាំ ប៊ុនហេង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកាគណបក្សប្រជាជនជាច្រើនរូប។ ពិធីនេះមានកិត្តិយស ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត,ឯកឧត្តម
ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមគិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី,ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា, សមាជិក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្ត្រីរាជការ, រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, ក្រុមកាយរិទ្ធ,យុវជន សសយក,យុវជនស្រលាញ់សន្តិភាព,យុវជនចិត្តស្ម័ក្រចិត្តកាកបាទក្រហម និងប្រជាពលរដ្ឋ ប្រមាណជាង២០០០ពាន់នាក់។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រសាសន៍នៅក្នុងកម្មវិធីរំលឹកខួប ៤៦ ឆ្នាំ នៃ ៧ មករា ថា ៧ មករាមានសារៈសំខាន់សំខាន់ណាស់សម្រាប់ប្រជាជនខេត្តរតនគិរីនិងជននានុជន នៅទូទាំងទាំងប្រទេសកម្ពុជា ពីព្រោះនេះជាអាយុជីវិតសុទ្ធសាធ នៅក្រោយប្រទេសយើងធ្លាក់ ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ត្រូវអរគុណសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលយើង បាននាំយកមកលំបាក ទម្រាំមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ ធ្វើយ៉ាងណាក៏ដោយត្រូវរក្សារឲ្យបាន ។ ដោយលោកគូសបញ្ជាក់បន្ថែមទៀតថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប។


ក្រុមគ្រួសារ សាច់ញាតិដែលនៅសេសសល់ ពីការសម្លាប់រង្គាល់នេះ ពួកគាត់បានតក់ជាប់នៅព្រឹត្តិការណ៍ ឈ្លប់ខ្មែរក្រហមចាប់ចង ទៅដាក់គុក ធ្វើទារុណកម្មនិងសម្លាប់ចោលជាដើម ។ ជាក់ស្តែង ក្រោមបទចោទប្រកាន់ថា ខុសច្បាប់របស់អង្គការបដិវត្តន៍មួយនេះ។ ទោះបីរបបអាវខ្មៅកន្លងផុតទៅអស់រយៈ ៤៦ ឆ្នាំក៏ដោយ ប្រជាជនដែលធ្លាប់ជួបរឿងរ៉ាវឆ្លងកាត់និងឆ្លងកាត់ នៅតែរំលឹកប្រាប់ក្មេងជំនាន់ក្រោយ ពីបទពិសោធន៍មួយនេះ រហូតដល់អ្នកខ្លះទៀត មិនចង់រំលឹកពីអតីតកាល ឬ រៀបរាប់រឿងហេតុនេះ មិនចេញអួលដើមក ឬ ថាកម្សត់ទេវនា ហួសការថ្លែងពុំបាន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ