ព័ត៌មានជាតិ
នគរបាលបញ្ជូនជនបរទេសជិត៦០នាក់ដែលដើរចេញពីកាស៊ីណូមួយនៅឧត្តរមានជ័យទៅស្នាក់ការអន្តោប្រវេសន៍
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានសម្រេចបញ្ជូនជនបរទេសជិត៦០នាក់ដែលបានតវ៉ា និងនាំគ្នាដើរចេញពីការស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ ទៅស្នាក់ការអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី។
ការបញ្ជូននេះគឺបន្ទាប់ពីពួកគេទាំង៥៧នាក់ក្នុងនោះជនជាតិប៉ាគីស្ថាន៥៣នាក់ និងណេប៉ាល់ ៤នាក់ បាននាំគ្នាតវ៉ា និងដើរចេញពីក្រុមហ៊ុន បង្ករការភ្ញាក់ផ្អើលកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឱ្យដឹងថា បន្ទាប់ពីសាកសួរជនបរទេសទាំងអស់នោះបានឆ្លើយថា ពួកគេបានមកធ្វើការនៅកម្ពុជា ២-៣ខែហើយដោយមិនទទួលបានប្រាក់ខែនោះទេនិងត្រូវបានក្រុមហ៊ុនបញ្ជូនពីខេត្តព្រះសីហនុ មកធ្វើការនៅក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសតនេះ។
ក្នុងសេចក្ដីបំភ្លឺនោះលើកឡើងថា៖ «ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងការស៊ីណូអូរស្មាច់រីសតបានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន(មិនស្គាល់ឈ្មោះ) ឱ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបនាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន»។

បើតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យក្រោយសាកសួរពួកគេខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ និងខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ ដោយកម្លាំងបានបញ្ជូនពួកគេទាំង៥៧នាក់ទៅកាន់ស្នាក់ការអន្តោប្រវេសន៍នៅខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា