Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់

បានផុស

នៅ

នៅក្នុង​ឆ្នាំ ២០២៥ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​-​និយោជិត នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ២០៨ ដុល្លារ ខ្ពស់ជាង​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ​ដែល​នឹង​ជួយ​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​កម្មករ​-​និយោជិត​ បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៨ មករា​ នេះ​ថា​ ដើម្បី​ចូលរួម​លើកកម្ពស់​សុខភាព និង​ជីវភាព​រស់នៅ​ឱ្យ​បាន​កាន់តែ​ប្រសើរឡើង រាជរដ្ឋាភិបាល​ តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​កម្មករ​-​និយោជិត តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់ ដែល​បាន​កើន​ពី ៤០ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ១៩៩៧ ដល់ ២០៨ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២៥ ជាមួយ​ការផ្តល់ប្រាក់​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងៗ​ ជាច្រើន​ទៀត​ដូចជា​ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ ​និង​ស្នាក់នៅ​ ៧​ ដុល្លារ ​ក្នុង​ ១ ​ខែ ​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​ ១០ ​ដុល្លារ ​ក្នុង ​១ ​ខែ​ ,​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ ២ ​ពាន់​រៀល ​ក្នុង ​១​ ថ្ងៃ ​ឬ​ ទទួលបាន​បាយ ​១​ ពេល​ ដោយ​ឥតគិតថ្លៃ​ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ពី​ឆ្នាំ​ទី ​២ ​ដល់​ឆ្នាំ​ទី​ ១១ ​ចន្លោះ​ពី ​២​ ទៅ ​១១​ ដុល្លារ ​ក្នុង ១ ខែ។ ដូចនេះ​ជារួម​ជា​មធ្យម​កម្មករ-និយោជិត​ ម្នាក់ៗ​ នឹង​ទទួលបាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចាប់ពី​ ២៣០ ​ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុង​មួយ​ខែៗ​ ដោយ​មិនទាន់​គិតពី​អត្ថប្រយោជន៍​ពី ប​.​ស​.​ស ឡើយ។

លោក កត្តា អ៊ន បាន​បន្តថា ប្រាក់​ឈ្នួល​អប្បបរមា ២០៨ ដុល្លារ នេះ បើ​ប្រៀបធៀប​ប្រាក់​ឈ្នួល​អប្បបរមា​តាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​ឃើញថា ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ខ្ពស់ជាង​ដូចជា​ប្រទេស​វៀតណាម​មាន​ចំនួន​ចន្លោះ​ពី ១៤៣ ដុល្លារ​ ១៨២ ​ដុល្លារ ទៅ ២០៥​ ដុល្លារ ​,ឡាវ​មាន​ប្រាក់​ឈ្នួល​ ៧៤​ ដុល្លារ មីយ៉ាន់ម៉ា​មាន​ប្រាក់​ឈ្នួល​ ៨៤ ​ដុល្លារ ស្រីលង្កា មាន​ប្រាក់​ឈ្នួល​ ៥៨ ​ដុល្លារ ប៉ា​គី​ស្ថាន​មាន​ប្រាក់​ឈ្នួល ​១៣២ ​ដុល្លារ ឥណ្ឌា​មាន​ប្រាក់​ឈ្នួល​ពី​ ១៤០ ​ទៅ​ ២០៤ ដុល្លារ​, បង់​ក្លា​ដែ​ស​មាន​ប្រាក់​ឈ្នួល ១០៨ ​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទាប​ជាង​ប្រទេស​ហ្វីលីពីន​មាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​ ១៥៣​ ដុល្លារ​ ទៅ​ ២៩៣ ​ដុល្លារ ថៃ​មាន​ប្រាក់​ឈ្នួល​ ២៤៨ ​ដុល្លារ​ ទៅ​ ២៩៤​ ដុល្លារ ​និង​ម៉ាឡេស៊ី​មាន​ប្រាក់​ឈ្នួល​ ៣២៨ ​ដុល្លារ ​ខណៈ​ប្រទេស​ចិន​មាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ​២១៦ ​ទៅ ៣៧៧ ដុល្លារ។

គួរ​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​របស់​កម្មករ​-​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ឆ្នាំ​ ២០២៥​ ចំនួន​ ២០៨​ ដុល្លារ ​ក្នុង​ ១​ ខែ ​គឺជា​លទ្ធផល​បានមកពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៥ ​តាមរយៈ​ការបោះឆ្នោត​សំឡេង​ភាគច្រើន​លើសលប់ ៤៦ លើ ៥១​ សំឡេង​ បាន​គាំទ្រ​តួលេខ ២០៦​ ដុល្លារ ហើយ​រាជរដ្ឋាភិបាល​បន្ថែម​ ២ ដុល្លារ​បន្ថែមទៀត​ ធ្វើឱ្យ​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​ ២០២៥ ​មាន​ចំនួន​ ២០៨ ​ដុល្លារ ក្នុង​ ១​ ខែ។ ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ផ្អែក​ទៅ​លើ​លក្ខណវិនិច្ឆ័យ​ទាំង ៧ រួមមាន វិនិច្ឆ័យ​តាម​បែប​សង្គម ដូចជា​ ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុងការ​រស់នៅ និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ដូចជា​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម