ព័ត៌មានជាតិ
ស្រុកស្វាយជ្រំ រៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ អបអរខួបទី៤៦ ទិវាជ័យជម្នះ ៧មករា
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្វាយជ្រំ បានសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកស្វាយជ្រំ បានរៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងនៅទីលានបាលើទាត់ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានថ្លែងប្រាប់ប្រជាពលរដ្ឋទាំងអស់ ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា។
លោកអភិបាលស្រុកស្វាយជ្រំ បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំ នេះរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

សូមបញ្ជាក់ដែរថា ចំពោះការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកស្វាយជ្រំ មានក្រុមចូលរួមប្រកួតចំនួន ៨ក្រុម ដែលមកពីបណ្តាលឃុំនានានៅក្នុងស្រុក ចែកជា២ពូល ក្នុង១ពូល មាន៤ក្រុម។
ការប្រកួតបានប្រព្រឹត្តទៅរយៈ២ថ្ងៃគឺចាប់ពីថ្ងៃទី៦-៧ខែមករា ឆ្នាំ២០២៥ ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់មានដូចជា ក្រុមយុវជនស្វាយយា ក្រុម(១) ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានពាន១ មេដៃមាស១គ្រឿង និងថវិកា១,០០០,០០០រៀល។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់យុវជនស្វាយជ្រំ ទទួលបានមេដាយប្រាក់១គ្រឿង និងថវិកា៨០០,០០០រៀល។

ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទាត់យុវជនឫស្សីទទឹង ទទួលបានមេដៃសម្រឹត ១គ្រឿង និថវិកា ៥០០,០០០រៀល៕
ដោយ៖ភក្ដី




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?