ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារ វេទិការាជរដ្ឋាភិបាល-ឯកជន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

សូមបញ្ជាក់ថា តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ៗចម្បៗចំនួន១១។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា វិធានការជាងពាក់កណ្ដាលត្រូវបានសម្រេចត្រឹមរយៈពេល ៦ ខែ ឆ្នាំ ២០២៤ ដែលមានវឌ្ឍនភាពល្អប្រសើរ។
វិធានការទាំងអស់សុទ្ធតែត្រូវបានចាប់ផ្ដើមអនុវត្តដោយនៅក្នុងនោះមានវិធានការយ៉ាងតិចមួយ ត្រូវបានសម្រេចពេញលេញដដោយក្រសួង ស្ថាប័នភាគច្រើន ខណៈក្រសួង ស្ថាប័នពន្លឿនបញ្ចប់ការអនុវត្តវិធានការទាំងនោះ។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍កាលពីពេលថ្មីៗនេះ នូវការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែលពុំមែនគ្រាន់តែ ជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ធុរកិច្ច និងការវិនិយោគទូទាំងប្រទេស។
លទ្ធផលបានពីការផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដោយទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ឱ្យកាន់តែមានជវភាព អំណោយផល ទាក់ទាញប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ