Connect with us

ព័ត៌មានជាតិ

ច្រកត្រពាំងស្រែ ប្រមូលពន្ធអាករបាន​ជាង ១៤៣,៥៥៧ លានរៀល នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ​ក្នុង​ខេត្តក្រចេះ គិតពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យគយ និងរដ្ឋាករត្រពាំងស្រែ បានអនុវត្តប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗបានចំនួន ១៤៣,៥៥៧,៣៧៥,៥០០ រៀល (មួយរយសែសិបបីពាន់ ប្រាំរយហាសិបប្រាំពីរលាន បីរយចិតសិបប្រាំពាន់ប្រាំរយរៀល)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណូលក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៤៨ ០៥២ ៦៥៩ ៥០០រៀល បើធៀបឆ្នាំ២០២៣ មានចំនួន ៩៥ ៥០៤ ៧១៦ ០០០ រៀល។ ក្នុងនោះ ចំណូលសំខាន់ៗរួមមាន៖ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិច គ្រឿងឧបភោគបរិភោគ ផលិតផលវាយនភ័ណ្ឌ(ថ្មី) ផលិតផលតេសសិលាផ្សេងទៀត គ្រឿងបន្លាស់រថយន្តគ្រឿងចក្រផ្សេងៗ ប្រេងរំអិល ក្រណាត់ ភេសជ្ជៈ ស្រាចំរុះ ម៉ាស៊ីនភ្លើង កង់អគ្គីសនី បារី បន្លែ ផ្លែឈើ និងទំនិញចម្រុះ។

ប្រភេទទំនិញនាំចេញរួមមាន៖ ដំឡូងមី ម្សៅមី ចេក ស្ករ ល្ងរ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ កៅស៊ូ ជី ធ្យូង អង្កាម និងថ្មក្រានីត។ ដោយឡែក ប្រភេទចំណូលពន្ធនាំចេញនាំចូល និងកំរៃផ្សេងៗ ក្នុងនោះ ទំនិញចម្រុះ បានចំនួន ១១៦ ៦៣៦ ៧៧២ ៨០០ រៀល យានយន្ត គ្រឿងចក្រ បានចំនួន ១ ៣៦៨ ០៤១ ៥០០ រៀល ផលិតផលតេលសិលា បានចំនួន ៨ ៤១០ ៦៥៣ ៨០០ រៀល និងគ្រឿងសំណង់ ចានចំនួន ១៧ ១៤១ ៥០៧ ៤០០ រៀល សរុបចំណូលពន្ធរួមចំនួន ១៤៣ ៥៥៧ ៣៧៥ ៥០០ រៀល។

ដោយឡែក ចំពោះទំនិញពន្ធ និងអាករជាបន្ទុករដ្ឋ៖ ប្រាក់ពន្ធ និងអាករជាបន្ទុករដ្ឋ សរុបបានចំនួន ២៨ ៦៧០ ៩១៤ ៤០០ រៀល ថយចុះចំនួន ២ ៥៧៧ ៣៤៨ ៩០០ រៀល បើធៀបនឹងប្រចាំឆ្នាំ២០២៣ មានចំនួន ៣១ ២៤៨ ២៦៣ ៣០០ រៀល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម