ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់វាលវង់ បន្តអនុវត្តគម្រោងមូលនិធិសង្កាត់ ដោយកាយដាក់លូរំដោះទឹក
ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ ៧ មករា ដែលមានលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ដូច្នេះ រដ្ឋបាលសង្កាត់វាលវង់ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង ៨ រដ្ឋបាលខណ្ឌ បានបន្តអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដោយកាយផ្លូវដាក់លូ ដើម្បីរំដោះទឹកនារដូវវស្សា ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅស្របតាមផ្លូវបេតុងងាយស្រួលជាងមុន។
សូមបញ្ជាក់ថា ផ្លូវទីតាំងការដ្ឋានកាយផ្លូវ ដើម្បីដាក់លូរំដោះទឹក និងចាក់បេតុងនេះ ស្ថិតនៅក្បែរតំបន់បុរីកីឡា ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណការខណ្ឌ ៧ មករា បានឲ្យ កម្ពុជាថ្មី ដឹងថា គម្រោងនេះ ជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ ហើយសង្កាត់បានបន្តអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជាបន្តបន្ទាប់។ ទីតាំងការដ្ឋាននេះ គឺកន្លងមកមានលូរំដោះទឹក ប៉ុន្តែទំហំមានសភាពចាស់ទ្រុឌទ្រោម បាក់ខូច ស្ទះផ្លូវទឹក ដូច្នេះសង្កាត់បានបើកការដ្ឋានដាក់លូទំហំមុខកាត់ ៨ តឹក រួចនឹងចាក់បេតុងថ្មីនៅកំណាត់ផ្លូវនេះផងដែរ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរផ្សេងៗ ទៀតផងដែរ។
លោក ប៉ែន ធឿន បន្តថា ការដ្ឋាននេះមិនមែនជាការដ្ឋានទី ១ ទេ កន្លងទៅរដ្ឋបាលសង្កាត់បានធ្វើគម្រោងផ្សេងៗ ជាច្រើន នៅក្នុងមូលដ្ឋាន រួមមានការអុតកៅស៊ូ ផ្លូវខូចជង្ហុកមាន់ ផ្លាស់ប្ដូរការ៉ូឡា ចាស់ចេញដាក់ថ្មី តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន ដើម្បីឲ្យតាមមុខផ្ទះប្រជាពលរដ្ឋមានភាពល្អប្រសើរ និងសោភ័ណភាពទីក្រុងស្អាត។
ប្រជាពលរដ្ឋមានលំនៅឋានស្របតាមផ្លូវបើកការដ្ឋានដាក់លូ និងត្រៀមចាក់បេតុងនេះ បានសម្តែងក្ដីរីករាយ និងសប្បាយចិត្ត សាទរដល់អាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ពីផលលំបាករបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានបន្តទៀតថា ទោះបីការដ្ឋានកំពុងតែដំណើរការមានផលលំបាកចូលទៅផ្ទះបន្តិចមែន ប៉ុន្តែយ៉ាងណាពេលការដ្ឋានរួចរាល់នោះ ប្រជាពលរដ្ឋ នឹងងាយស្រួលក្នុងការធ្វើដំណើរ។
ចុងក្រោយអាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋានជាប់នៅនឹងការដ្ឋានកំពុងសាងសង់ សូមមេត្តាជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងមានភ្លៀង ឬក៏ខ្យល់បក់ផាត់ ហើយសំរាមធ្លាក់ចូលទៅក្នុងការដ្ឋានកំពុងសាងសង់ដាក់លូនេះផងដែរ។ ជាពិសេសនោះ អាជ្ញាធរសំណូមពរឲ្យមានការយោគយល់ដែលមានផលប៉ះពាល់ក្នុងដំណាក់កាលការដ្ឋានកំពុងសាងសង់៕
អត្ថបទ ៖ សុភា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?