Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជាដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ចូលក្នុងបញ្ជីតាមចាប់ខ្លួន

បានផុស

នៅ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចកម្ពុជាដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ខ្លួន បន្ទាប់ពីបុគ្គលនេះ រងបណ្ដឹងនានា និងមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច។ នេះគឺជាការឱ្យដឹងដោយសង្ខេបរបស់ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅក្នុងសេចក្ដីប្រកាសបដិសេដ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ មួយរយៈកាលចុងក្រោយនេះ គណនីហ្វេសប៊ុកឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពអ្នករកស៊ីជាជនបរទេស និងអ្នករកស៊ីជនខ្មែរ និងថ្នាក់ដឹកនាំមួយចំនួន ដោយចោទថា បានធ្វើសកម្មភាពគាបសង្កត់ ពុករលួយ ជាបន្តបន្ទាប់។ ខ្លឹមសារបង្ហោះដែលលើគណនីហ្វេសប៊ុកឈ្មោះ Sithy Heng ត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា  ជាការបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ វាយតម្លៃថា ដោយសារបុគ្គល ហេង សិទ្ធី  ត្រូវបានសមត្ថកិច្ចកម្ពុជាដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ខ្លួន ទើបបុគ្គលនេះ ប្រើបណ្តាញសង្គមផ្សាយព័ត៌មាន បំភ្លៃ បំភ័ន្តចោទប្រកាន់លើគេឯងជាបន្តបន្ទាប់ ដោយបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាធ្លាក់អូសទាញប្រទេស ឬអង្គការមួយចំនួនណានោះ ឱ្យចេញមុខការពារខ្លួន ឬផ្តល់សិទ្ធិជ្រក កោនក្រោមលេសដូចដែលក្រុមប្រឆាំងអស់ក្បួននិយមធ្វើតៗគ្នាដោយ តាំងខ្លួនជាអ្នករងការធ្វើទុក្ខ បុកម្នេញ ទាំងធាតុពិត ខ្លួនបានប្រព្រឹត្តសកម្មភាពបំពានច្បាប់យ៉ាងគគ្លីន ឬក៏អាចនិយាយមួយបែប ទៀតថា ដើរប្រកាសឱ្យគេចាប់ចោរ ទាំងដែលខ្លួនជាចោរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ភ្ជាប់ទៅនឹងទិដ្ឋភាពច្បាប់ ទង្វើបុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng មិនមែនជាសេរីភាពបញ្ចេញមតិនោះឡើយ។ ប៉ុន្តែច្បាស់ ណាស់ សកម្មភាពទាំងនេះ ជាករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការ រើសអើង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឈរលើទស្សនៈ មាសសុទ្ធមិនខ្លាចភ្លើង អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យម្ចាស់គណនី Sithy Heng ឬបុគ្គល ហេង សិទ្ធី បង្ហាញភ័ស្តុតាងជូនសាធារណជន បើខ្លួនពិតជាមានភស្តុតាងច្បាស់ក្រឡែតថា លោកស សុខា ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្តអំពើពុករលួយ កាង ឬការពារ ក្រុមឧក្រិដ្ឋជនខុសច្បាប់។

ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏អំពាវនាវសាធារណជន កុំជឿលើការផ្សព្វផ្សាយយកជាការមិនបានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់ គណនី Sithy Heng ព្រមទាំងបញ្ឈប់សកម្មភាពចែករំលែករាល់ការផ្សព្វផ្សាយមានខ្លឹមសារផ្ទុយ នឹងច្បាប់របស់បុគ្គលនេះ។

ទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏លើកទឹកចិត្ត សាធារណជន រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ តួយ៉ាងការប្រតិដ្ឋផ្សាយរវើរវាយដ៏ពុតត្បុតដូចបុគ្គលខាង លើបាននិងកំពុងប្រព្រឹត្ត ពីព្រោះវាជា អាវុធបំពុលសង្គមប្រភេទថ្មីដ៏ពេញនិយម និងងាយនាំទៅរក មហន្តរាយទាំងលើបុគ្គល សង្គម និងជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម